v9

Bayern Munich ផ្តួល Hannover ដើម្បីបង្កើនទំនុកចិត្តដល់អ្នកគាំទ្រមុនជួប Real Madrid

6 months ago​ | ដោយ V-Dara

ក្រុមភ្ញៀវ Bayern Munich បានផ្តួលម្ចាស់ផ្ទះ Hannover សម្រាប់ការប្រកួតនៅក្របខណ្ឌ Bundesliga សប្តាហ៏ទី៣១ ដោយលទ្ធផល ៣:០ ទោះបីជាលើកពានរដូវកាល(២០១៧-២០១៨)នេះរួចរាល់ហើយក្តី។ ៣គ្រាប់របស់ក្រុមម្ចាស់ជើងឯក Bundesliga ស៊ុតបញ្ចូលទីដោយកីឡាករជើងចាស់អាឡឺម៉ង់ Thomas Muller នៅនាទីទី៥៧ ខ្សែប្រយុទ្ធប៉ូឡូញនៅនាទីទី៧៣ ព្រមទាំងកីឡាករខ្សែបម្រើស្លាបស្តាំ Rudy នៅនាទី៨៩។

ក្រុម Bayern Munich បានត្រៀមទុកកីឡាករល្អៗមួយចំនួនអោយអង្គុយនៅលើកៅអីបម្រុង ដើម្បីត្រៀមបើកកីឡាដ្ឋាន Allianz Arena ទទួលភ្ញៀវក្រុមអធិរាជស Real Madrid នៅក្របខណ្ឌ Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នាថ្ងៃពុធទី២៥ មេសា ២០១៨ ខាងមុខនេះ។

បច្ចុប្បន្ននេះខ្សែប្រយុទ្ធ Lewandowski គឺជាកីឡាករបរទេសតែម្នាក់គត់ដែលរកបានគ្រាប់បាល់ច្រើន បំផុតសំរាប់ក្រុម Bayern Munich គឺ ១០៥គ្រាប់ ច្រើនជាងអតីតខ្សែប្រយុទ្ធប៉េរ៉ូ កីឡាករ Pizarro ដែលកំពុងលេងអោយក្រុម Werder Bremen។

ការប្រកួតក្រុមផ្សេងទៀត Hoffenheim បានផ្តួលក្រុម RB Leipzig ក្នុងលទ្ធផល ៥:២ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៥វិញ។ រីឯក្រុមHamburg បានតស៊ូប្រយុទ្ធដើម្បីគេចអោយផុត ពីតំបន់ដែលត្រូវកាត់ចេញបន្ទាប់ពីផ្តួល Freiburg ១:0 និងត្រូវការ ៥ពិន្ទុទៀតប៉ុណ្ណោះងើបចេញពីក្រុមកំពុងលេងវគ្គ Play-off ដើម្បីបន្តជីវិតលេងនៅក្របខណ្ឌ Bundesliga បន្តទៀត។

ក្រុម Hertha Berlin បានផ្តួលក្រុម Eintracht Frankfurt ក្នុងលទ្ធផល ៣:0 ខណៈដែលក្រុម Stuttgart ផ្តួលក្រុម Werder Bremen ដោយលទ្ធផល ២:0 ខណៈក្រុម Borussia Dortmund ផ្តួលក្រុម Bayern Leverkusen ក្នុងលទ្ធផល ៤:0 ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.