v9

ក្រុម U21 កម្ពុជា ចេញទៅប្រកួតពានស្តេចប្រ៊ុយណេ ព្រឹកមិញ តែបាត់សមាជិកបឹងកេត

9 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បានធ្វើដំណើរចាកចេញពីមាតុប្រទេស កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីទៅចូលរួមការប្រកួតពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីប្រទេសប្រ៊ុយណេ ចាប់ដំណើរការពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា។

យ៉ាងណាក៏ដោយ សម្រាប់ការធ្វើដំណើរទៅចូលរួមការប្រកួតនេះ គេមិនបានឃើញខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ា, លី វ៉ាហេទ និង សេត រ៉ូស៊ីប របស់ក្រុមបឹងកេត រួមដំណើរទៅជាមួយក្រុមU21ជម្រើសជាតិកម្ពុជា នោះទេ។

ប៉ុន្តែបើតាមប្រភពច្បាស់ការ បានឲ្យដឹងថា ឃួន ឡាបូរ៉ា, លី វ៉ាហេទ និង សេត រ៉ូស៊ីប មានភារកិច្ចត្រូវចូលរួមជួយក្រុមបឹងកេត ក្នុងការប្រកួតជម្រុះវគ្គចែកពូលលើកចុងក្រោយប្រចាំពូលF នៃពានរង្វាន់ AFC Cup 2018 ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United នៅថ្ងៃទី២៥ ខែមេសា ខាងមុខនេះ ហើយក្រុមបឹងកេត នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាយប់ម៉ោង ២៣:៣៥ ថ្ងៃចន្ទនេះ។

បន្ទាប់ពីបញ្ចប់បេសកកម្មចុងក្រោយ ក្នុងពានរង្វាន់ AFC Cup 2018 នេះ ឃួន ឡាបូរ៉ាវី, លី វ៉ាហេទ និង សេត រ៉ូស៊ីប នឹងធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ តាមក្រោយ ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមU21ជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 ដោយក្រុមកម្ពុជា ឈរនៅពូលB ជាមួយក្រុមU21ឡាវ និងសិង្ហបុរី ខណៈពូលAមានក្រុមម្ចាស់ផ្ទះប្រ៊ុយណេ ថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.