v9

Sadio Mane បរិច្ចាគថវិកា ២០០០០០ម៉ឺនផោន កសាងសាលារៀននៅស្រុកកំណើត

1 month ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane បានបរិច្ចាគថវិកាផ្ទាល់ខ្លនចំំនួន ២០០០០០មឺនផោន ដើម្បីឧបត្តម្ភការកសាងសាលារៀនសំរាប់ការអប់រំបណ្តុះបណ្តាលដល់កុមារ និង យុវជននៅស្រុកកំណើតនាប្រទេសសេណេហ្គាល់។

ឪពុកមារបស់ Mane គឺលោក Sana Toure បានឡើងបង្ហាញពីដំណឹងល្អនេះនៅក្នុងពិធីមួយដែលត្រូវបានប្រារព្ធឡើងជាមួយការទទួលនៅថវិកាប្រមាណ ១៥០លានដុល្លាផ្សេងទៀត និងត្រូវបានចាត់ទុកថាជាភព្វសំណាងសម្រាប់ប្រទេសនៅទ្វីបអាហ្រ្វិកមួយនេះព្រមទាំង និយាយប្រាប់សារពត៌មានថាៈ ការអប់រំពិតជាមានសារសំខាន់ខ្លាំងណាស់ និងសូមជូនពរអោយអ្នកដែលមានចិត្តសប្បុរស បានជួបជោគជ័យក្នុងអាជីព

អតីតខ្សែប្រយុទ្ធស្លាបវ័យ ២៦ឆ្នាំរបស់ក្រុម Southampton រូបនេះ រកបាន ១៧គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួន ៣៨ប្រកួតនៅរដូវកាលនេះ និងបានជួយក្រុមឈានដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រពានរង្វានកំពូលទ្វីបអឺរ៉ុប UEFA Champion League ដែលនឹងត្រូវត្រៀមប្រកួតជាមួយក្រុម Roma មកពីក្របខណ្ឌ SerieA នៅសប្តាហ៏ក្រោយ។

Mane បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់នាំមុខគេច្រើនបំផុតសម្រាប់កីឡាករសេណេហ្គាល់ដែលលេងនៅក្របខណ្ឌ Premier League បន្ទាប់ពីបានបំបែកកំនត់ត្រារបស់មិត្តរួមជាតិ Demba Ba ដែលរកបាន ៤៣គ្រាប់ ខណៈដែល Mane រកបានសរុប ៤៤គ្រាប់កាលពីពេលកន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77