v9

Mbappe រកបាន ២គ្រាប់ ខណៈ PSG ទៅជួប Les Herbiers វគ្គផ្តាច់ព្រ័ត្រនៃ French Cup

1 month ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយ Christopher Nkunku បានបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Paris Saint-Germain បានធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រនៃពាន French Cup ក្រោយពីបានផ្តួលក្រុម Caen ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ។

PSG បានធ្វើដំណើរទៅកាន់កោះ Normandy ក្រោយពីបានឈ្នះពានក្របខ័ណ្ឌលីករបស់បារាំងរួចជាស្រេច និងបានសម្លឹងរកការបោះជំហានឆ្ពោះទៅកាន់ការឈ្នះពាន French Cup ជាប់ៗក្នា ប្រសិនបើពួកគេផ្តួលក្រុម Les Herbiers នាកីឡដ្ឋាន Stade de France នាថ្ងៃទី៨ ខែឧសភា ខាងមុខនេះ។ ប៉ុន្តែ បើទោះបីបានគ្រប់គ្រងលើគូប្រកួតក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Unai Emery បានជួបការប្រកួតដ៏ស្វិតស្វាញមួយ ខណៈដែលពួកគេបានបាត់បង់គ្រាប់បាល់ ១គ្រាប់ ដោយសារតែវីដេអូជំនួយការអាជ្ញាកណ្តាល ហើយគ្រាប់បាល់ទី២របស់ Mbappe បានស្ថិតក្រោមការត្រួតពិនិត្យ នៅមុនពេលវាត្រូវបានប្រកាសយកជាផ្លូវការនៅរយៈពេល ៩នាទីចុងក្រោយ។

PSG គួរតែអាចរកគ្រាប់បាល់បើកឆាកយ៉ាងឆាប់រហ័ស ប៉ុន្តែ ការស៊ុតបាល់របស់ខ្សែបម្រើស្លាប Angel Di Maria ត្រូវបានសង្គ្រោះដោយអ្នកចាំទី Brice Samba នៅនាទី ទី១៧។ ប៉ុន្តែ បើទោះបីស្ថានភាពទីលានមិនអំណោយផលក៏ដោយ ក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះ បានគ្រប់គ្រងស្ថានភាពយ៉ាងឆាប់រហ័ស ខណៈដែល Mbappe បានបង្ហាញពីទម្រង់លេងយ៉ាងល្អនារាត្រីនោះ និងបានរកគ្រាប់បាល់បើកឆាកនៅនាទី ទី២១៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77