v9
V9BET

Marc-Andre ter Stegen មានមោទនភាពក្រោយទទួលតួនាទីប្រធានក្រុម Barcelona ជាលើកដំបូង

1 year ago​ | ដោយ V-Dr

ជាមួយនឹងអវត្តមាន Iniesta, Busquets, Messi, Pique និង Jordi Alba កីឡាកអ្នកចាំទី Marc-Andre ter Stegen បានទទួលតួនាទីជាប្រធានក្រុមដោយបានពាក់ស្លាកសញ្ញានៅលើដៃអាវខាងឆ្វេងក្នុងជំនួបប្រកួតជាមួយនិងក្រុម Celta Vigo នៅឯកីឡាដ្ឋាន Balaidos កាលពីថ្ងៃអង្គារនិងជាលើកដំបូងដែលកីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះ បានពាក់បន្ទាប់ពីការ ការចុះហត្ថលេខាផ្ទេរមកលេងនៅកីឡាដ្ឋាន Camp Nou ចាប់តាំងពីឆ្នាំ២០១៤ មក។

កីឡាករផ្សេងទៀតក៏មានឪកាសទទួលតួនាទីដូចជាៈ Pique, Jordi Alba និង Sergi Roberto ក៏ស្ថិតនៅក្នុងការជ្រើសរើសយកវា ប៉ុន្តែសំខាន់បំផុតគឺពួកគេបង្ហាញវត្តមានក្នុងនាមជាកីឡាករបម្រុង រឺមិនបានត្រូវដាក់ឈ្មោះចូលលេងអោយក្រុមរឺយ៉ាងណានាពេលនោះ។

Ter Ste Gen បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Barca ទោះបីបញ្ចប់លទ្ធផលការប្រកួតបានត្រឹមស្មើគ្នាជាមួយក្រុម Celta Vigo យ៉ាងណាក៏ដោយ។ បន្ទាប់ពីការប្រកួតចប់អតីតកីឡាករក្រុម Monchengladbach លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា: ពិតជាមោទនភាពដ៏ធំសម្បើមមួយសម្រាប់រូបខ្ញុំ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.