v9

Bayern Munich: ខ្សែបម្រើ Vidal ត្រូវសម្រាករហូតបញ្ចប់រដូវកាលក្រោយវះកាត់របួសជង្គង់

6 months ago​ | ដោយ V-Dara

ក្រុមជើងឯកអាល្លឺម៉ង់រដូវកាល(២០១៧-២០១៨)Bayern Munich បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្សែបម្រើ Arturo Vidal នឹងខកខានការប្រកួតដែលនៅសល់ទំាងអស់មុនបញ្ចប់រដូវកាល ក្រោយពីវះកាត់ជង្គង់។ កីឡាករក្រុមជម្រើសជាតិឈីលីរូបនេះ បានជួបបញ្ហាកាលពីថ្ងៃអាទិត្យក្នុងពេលហ្វឹកហាត់ជាលើកដំបូងម្តងទៀតចាប់តាំងពីបានជួបបញ្ហារបួសកំលុងពេលប្រកួតជាមួយក្រុម Sevilla កាលពីដើមខែនេះ។

ក្លឹប Bayern Munich បានចេញសេចក្តីថ្លែងការពីស្ថានភាពរបួសរបស់ Vidal ដែលមាន បញ្ហាត្រូវធ្វើការ ព្យាបាលនិង ប្រើរយៈពេលវែង ដែលអាចនិយាយបានថាឪកាសសម្រាប់ ការប្រកួតសំខាន់ៗដែលនៅសល់មុនបញ្ចប់រដូវកាលរបស់ខ្លួនគឺអស់ពេលហើយនៅពេលនេះ។

ក្រុម Bayern Munich មិនបានដាក់អតីតកីឡាករក្រុម Juventus រូបនេះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ German Cup កាលពីថ្ងៃអង្គារជាមួយ Bayer Leverkusen ហើយរូបគេអាចគាត់នឹងខកខានការប្រកួត Champions League ទាំងពីរដងជាមួយក្រុម Real Madrid ដែលនិឹងត្រូវចាប់ផ្តើមធ្វើការប្រកួតជើងទី១ នៅថ្ងៃ២៥ មេសាសប្តាហ៏ក្រោយនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ global.espn

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.