v9

Barcelona រងការខាតបង់ទឹកប្រាក់ជាច្រើន ក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League

2 months ago​ | ដោយ V-Dara

ក្រោយធ្លាក់ចេញពីការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League វគ្គ៨ក្រុមចុងក្រោយក្រោមស្នាដៃក្រុម Roma រួចមកនោះ ក្រុមអ្នកមានបុណ្យ Barcelona របស់លោក Ernesto Valverde ក៏មានផល ប៉ះពាល់ ធ្ងន់ធ្ងរ មិនត្រឹមតែលើទម្រង់លេងរបស់ក្រុមសម្រាប់ប្រិយមិត្តអ្នកគាំទ្រនៅជុំវិញទូទាំងពិភពលោកនោះទេ ប៉ុន្តែរួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។

បន្ទាប់ពីអស់ឪកាសក្នុងគោលបំណងលើកពានបីនៅក្នុងរដូវកាល(២០១៧-២០១៨)នេះ ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡាន់មានការខកខាន និងបាត់បង់ឪកាសសម្រាប់ឈានទៅដល់ ជម្រើសនៃការលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រជាមួយនឹងក្រុមដែលធ្លាប់ប្រជែងលីកកំពូលគឺ ក្រុម Real Madrid ផងដែរ។ សម្រាប់ ការខាតបង់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្តុក្លិបក្លឹបយក្សអេស្ប៉ាញដែលជាម្ចាស់ជើងឯក Champion League ៥សម័យ មួយនេះ ត្រូវខាតបង់ប្រាក់ប្រមាណ ១៥លានអឺរ៉ូឯណោះ។

តួលេខនៃការខាតបង់នោះបានមកពីចំណូលផ្សេងៗមានដូចជាៈ ទីមួយពីអ្នកឧបត្ថម្ភ Rakuten ក្រុមហ៊ុនជប៉ុន បង់ប្រាក់ចំនួន ៥លានអឺរ៉ូបន្ថែមទៀតប្រសិនបើពួកគេឈ្នះ Champions League។ 7,5 លានអឺរ៉ូ ផ្សេងទៀត បានមកពីប្រាក់ដែល UEFA បង់ទៅក្រុមពាក់កណ្តាលផ្តាច់ព្រ័ត្ររួមទាំងប្រាក់បន្ថែមទៀតពីអ្វី ដែលពួកគេអាចធ្វើបានដោយធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីលាន Camp Nou ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sprot-English

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.