v9

Philippe Coutinho នៅតែមានឪកាសលើកពាន៣នៅរដូវកាលនេះ

2 months ago​ | ដោយ V-Dara

ខ្សែបម្រើអន្តរជាតិ កីឡាករ Philippe Coutinho នៅតែអាចឈ្នះពានរង្វាន់ Champions League ទោះបីជាក្រុមដែលរូបគេកំពុងលេងអោយបច្ចុប្បន្នគឺ Barcealona ត្រូវបានជម្រុះចេញនៅវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើង ក្រុម Roma កាលពីថ្ងៃអង្គារយ៉ាងណាក៏ដោយ។

Coutinho មិនបានលេងសូម្បីត្រឹមតែ ១នាទីសម្រាប់ក្រុម Barca នៅក្នុងការប្រកួតដណ្តើមពានរង្វាន់កំពូលទ្វីបអឺរ៉ុប(Champion League)ដោយសារតែកីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានចុះហត្ថលេខាផ្ទេរពីក្រុមហង្សក្រហម Liverpool មកកីឡាដ្ឋាន Camp Nou ជា ផ្លូវការណ៏កាលពីខែមករា ២០១៨ កន្លងទៅនេះ។

កីឡាករលេងនៅទីតាំងបម្រើ-ប្រយុទ្ធរូបនេះបានលេងអោយ Liverpool ចំនួន ៥ប្រកួតសម្រាប់ក្រុមនៅដើមរដូវកាល(២០១៧-២០១៨)នេះ ស្របពេលបច្ចុប្បន្នក្រុម Liverpool កំពុងមានឪកាសច្រើនក្នុងការឈ្នះ ChampionLeagueនេះ បន្ទាប់ពីនៅសល់ការប្រកួតចំនួនបីប្រកួតប៉ុណ្ណោះ។ ក្រុមរបស់លោក Jurgen Klopp បានផ្តួលក្រុម Manchester City របស់លោក Pep Guardiola ដោយលទ្ធផលសរុបទាំងពីរជើង ៥:១។

ទោះបីជា Coutinho បាននិយាយថា ការផ្ទេរមកកាន់ក្លឹប Barcelona ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ឥឡូវនេះអតីតកីឡាករក្រុម Liverpool អាចនឹងត្រូវមើលអតីតក្លិបរបស់គាត់ឈ្នះពាននេះ។ Coutinho ចូលលេងចំនួន ៥ ប្រកួតនៅក្របខណ្ឌ Champion League ក្នុងដំណាក់កាលជម្រុះក្នុងពូលអោយក្រុម Liverpool ។ សរុបទាំងអស់គាត់បានលេងរយៈពេល ៣៤៧នាទីនិងស៊ុតបញ្ចូលទីបាន ៥គ្រាប់ដូច្នេះ Coutinho អាចនឹងទទួលបានមេដាយប្រសិនបើ Liverpool ឈ្នះពានរង្វាន់កំពូលប្រចាំទ្វីបអឺរ៉ុបដែលនិងត្រូវធ្វើការប្រកួតផ្តាច់ព្រ័ត្រនៅនៅខែក្រោយនេះហើយ។

លទ្ធផល ៥ប្រកួតរបស់ Coutinho ដែលបានលេងអោយក្រុម Liverpool នៅពានរង្វាន់ Champion League នាពេលកន្លងមកៈ
• Liverpool – Sevilla លទ្ធផល ២-២ (១៤នាទី ; គ្រាប់បាល់ស៊ុតបញ្ចូលទី:0)
• Spartak Moscow – Liverpool លទ្ធផល ១-១ ( 90នាទី,ស៊ុតបាន១គ្រាប់)
• Maribor – Liverpool: លទ្ធផល 0-៧ ( ៩០នាទី,ចំនួនគ្រាប់បាល់បញ្ជូលទី:១)
• Sevilla – Liverpool: លទ្ធផល ៣-៣ (៦៣នាទី; ចំនួនគ្រាប់បាល់បញ្ជូលទី:0)
• Liverpool – Spartak Moscow:លទ្ធផល ៧-0 ( ៩០នាទី, ចំនួនគ្រាប់បាល់បញ្ជូលទី:៣).

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.