v9

ខ្សែបម្រើ Danny Drinkwater អាចនឹងចាកចេញពីក្រុម Chelsea នៅរដូវក្តៅខាងមុខ

3 months ago​ | ដោយ V-Dara

ខ្សែបម្រើ Danny Drinkwater អាចនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅរដូវក្តៅខាងមុខនេះដោយសារតែមិនមានឪកាសបង្ហាញខ្លួនលេងអោយក្រុមបានពេញលេញ យោងតាមកាសែតកីឡា The Guardian បានចុះផ្សាយ។ ខ្សែបម្រើសញ្ជាតិអង់គ្លេស Drinkwater បានចាកចេញពី ក្រុមកញ្ជ្រោងខៀវ Leicester City ដើម្បីត្រលប់មកចាប់ដៃគូជាមួយខ្សែបំរើថ្មី នឹងធ្លាប់ជាមិត្តរួមក្រុមគឺកីឡាករបារាំង N’Golo Kante នៅឯកីឡាដ្ឋាន Stamford Bridge របស់ក្រុម Chelsea នៅថ្ងៃផុតកំណត់ទិញដូរកីឡាករកាលពីដើមរដូវក្តៅកន្លងទៅនេះ។

គ្រូបង្វឹកសញ្ចាតិអ៊ីតាលីលោក Ngolo Conte បានចុះហត្ថលេខានាំយកកីឡាករវ័យ ២៨ឆ្នាំ រូបនេះក្នុងតម្លៃ ៣៥ លានផោន។ ទោះយ៉ាងណាបញ្ហារបួស និងការមិនមានពេលចូលលេងអោយក្រុមបានគ្រាប់គ្រាន់ ខណៈដែលតំណែងរបស់ខ្លួនមានការប្រកួតប្រជែងជាមួយកីឡាករបារាំង Tiémoué Bakayoko និងខ្សែបម្រើអេស្បាញ Cesc Fàbregas រហូតមកទល់ពេលនេះអតីតកីឡាករក្រុមបិសាចក្រហម Man.United រូបនេះបានចូលលេងអោយ Chelsea បានតែ ៥ប្រកួតប៉ុណ្ណោះ នៅក្របខ័ណ្ឌ Premier League ជាមួយនិងយុទ្ធនាការខកចិត្តសម្រាប់ក្រុម Chelsea ដែលបានបាត់បង់ឪកាសការពារតំណែជើងឯក Premier League និងបានធ្លាក់ចេញពីក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champion League ផងដែរនោះ។

Dirinkwater មិនស្ថិតនៅក្នុងផែនការប្រើប្រាស់របស់គ្រូបង្វឹកលោក Gareth Southgate សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងព្រឹត្តការណ៏World Cup នោះទេហើយអនាគតរបស់គេ អាចនិងដឹងនៅពេលដែលក្រុមChelsea មានគ្រូបង្វឹកថ្មីមកដឹកនាំ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.