v9

Bayern ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីស្មើជាមួយ Sevilla

2 weeks ago​ | ដោយ V-Dara

ក្រុម Bayern Munich របស់លោក Jupp Heynckes បានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយផ្សេងទៀតនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ បើទោះបីក្រុមនៅសល់សមាជិកត្រឹមតែ១០នាក់ Sevilla បានធ្វើឲ្យពួកគេបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីខ្លួនឯង ក្នុងការប្រកួតជើងទី២ កាលពីថ្ងៃពុធ ក៏ដោយ។

Bayern បានឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយ សម្រាប់រយៈពេលជាលើកទី៧ ក្នុងចំណោម៩រដូវកាល ខណៈដែលពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផលទាំង២ជើង ២-១ ក្រោយពីការដណ្តើមបានជ័យជម្នះរបស់ពួកគេក្នុងជើងទី១ ក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន។

ការខិតខំព្យាយាមរបស់ក្រុម Sevilla ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១ បានបញ្ចប់ទាំងការខកចិត្ត បើទោះបីបានរារាំងមិនឲ្យក្រុម Bayern រកបានគ្រាប់បាល់ក៏ដោយ ខណៈដែលក្រុមម្ចាស់ផ្ទះមួយនេះ មានឱកាសគ្រប់គ្រងបាល់ត្រឹមតែ៥១ភាគរយប៉ុណ្ណោះ។ លោក Vincenzo Montella គ្រូបង្វឹករបស់ក្រុម Sevilla បានឲ្យដឹងថា៖ «ខ្ញុំពិតជាមោទនភាពទៅលើក្រុមរបស់ខ្ញុំ ពួកគេបានបង្ហាញពីស្មារតីប្រកួតដ៏អស្ចារ្យ និងរឹងមាំ នៅពេលប្រកួតជាមួយនឹងក្រុមដ៏ខ្លាំងមួយ។ វាមិនងាយស្រួលនោះឡើយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងអាចមានមោទនភាពទៅលើអ្វីដែលយើងបានធ្វើនៅទីនេះ ហើយនៅក្នុងក្របខ័ណ្ឌ Champions League នេះទាំងមូល»៕

កែសម្រួូលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77