v9

លោក Allegri: Juventus មានឪកាសតិចតួចបំផុតដែលអាចឆ្លងវគ្គ ១/៤ ផ្តាច់ព្រ័ត្របាន

5 months ago​ | ដោយ V-Dara

គ្រូបង្វឹកលោក Massimiliano Allegri បានទទួលស្គាល់ការទទួលជ័យជម្នះ ៣-0 របស់ក្រុម Real Madrid សម្រាប់ការប្រកួតជើងទី១ វគ្គ ១/៤ផ្តាច់ព្រ័ត្រ រឺ ៨ក្រុមចុងក្រោយគឺមានន័យថាក្រុម Juventus មានភាគរយខ្ពស់នឹងត្រូវត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ខណៈការប្រកួតជើងទី២ នៅឯកីឡដ្ឋាន Estadio Santiago Bernabeu នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្តគឺក្រុមមានឪកាសតិចតួចបំផុតដែលអាចឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀតបាន។

លោកAllegri អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី នៅតែមានភាពប្រាកដនិយមមុនការប្រកួតចាប់ផ្តើមនៅក្នុង សន្និសីទសារព័ត៌មានមុនការប្រកួតលោកAllegri បាននិយាយថា: នៅក្នុងបាល់ទាត់អ្វីៗអាចកើតឡើង។ យើង ចង់ផ្លាស់ប្តូរពិន្ទុនេះ ៣-០ នេះ វាជាលទ្ធផលដ៏លំបាកមួយ។ យើងនឹងត្រូវប្រកួតយ៉ាងពេញទំហឹងប្រសិនក្រុមទាំងមូលចង់បានលទ្ធផលវិជ្ជមាន ព្រោះឱកាសពិតជាតិចតួចណាស់នៅក្នុងការប្រកួតជើងទី ១ ប៉ុន្តែកីឡាករទាំងអស់គ្នាត្រូវធ្វើអោយដល់ទីបំផុតសម្រាប់ជើងទី២នេះ ខណៈដែលពានរង្វាន់ពីរផ្សេងទៀតកំពុងរង់ចាំនោះគឺការពារតំណែងជើងឯកSerieA និង ពាន Coppa Italia ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.