v9
V9BET

ប្រិយមិត្តគាំទ្រក្រុម Arsenal នៅប្រទេសឥណ្ឌាដាក់ឈ្មោះកូនថា Ozil

1 year ago​ | ដោយ V-Dr

កុមាររា Mehd បានកើតនៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០១៧ នៅ Kerala ជារដ្ឋមួយនៅប៉ែកខាងត្បូងប្រទេសឥណ្ឌាដែលប្រជាជនមួយភាគធំមានចំណូលចិត្តចំពោះ វិស័យកីឡាបាល់ទាត់។ ក្រុមកាំភ្លើងធំ Arsenal បានសម្រេចចិត្តទៅជួបក្រុមគ្រួសាររបស់ប្រិយមិត្តមួយរូបដែលបានបង្ហាញថាខ្លួនជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាសំរាប់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ចក្រភពអង់គ្លេសមួយនេះ។

Ul-Haq ឪពុករបស់កុមារ Mehd Ozil បាននិយាយនៅក្នុងវីឌីអូឃ្លីបផ្លូវការ របស់ក្លិបថាៈ រំលឹកនៅ ពេលដែលខ្ញុំនៅពីកុមារភាព ខ្ញុំតែង តែចាប់អារម្មណ៍ លើការលេងកីឡា ប៉ុន្តែការចាប់អារម្មណ៍ចម្បងរបស់ខ្ញុំគឺក្រុមកាំភ្លើងធំ Arsenal ហើយខ្ញុំ ចូលចិត្តឯកសណ្ឋានប្រចាំក្រុមគឺអាវពណ៌ក្រហមនិងស

ពេលដែលភរិយារបស់ខ្ញុំមានផ្ទៃពោះ ហើយមនុស្សគ្រប់ៗគ្នាក្នុងភូមិបានជំនុំគ្នាប្រសិនខ្ញុំទទួលបានកូន ប្រុសយើងនឹងដាក់ឈ្មោះគាត់ដូចទៅនិងតារាឆ្នើមណាម្នាក់ ដែលកំពុងលេងអោយក្រុម Arsenal។ អ្នកខ្លះបាននិយាយថាដាក់ឈ្មោះគ្រូបង្វឹកគឺលោក Arsene Wenger ប៉ុន្តែខ្ញុំត្រូវពិចារណាការពិតមួយចំនួនផងដែរ ព្រោះខ្ញុំជាមនុស្សគោរពសាសនាហើយទីបំផុតខ្ញុំបាន ស្វែងរកឈ្មោះកីឡាករ កាន់សាសនាឥស្លាមដែលបច្ចុប្បន្នកំពុងលេងឱ្យ Arsenal នោះគឺកីឡាករ Mezut Ozil នេះឯង។ ជម្រើសទី១ របស់ខ្ញុំគឺ Elneny ប៉ុន្តែ Ozil គឺជាតារាដែលរូបខ្ញុំបានគាំទ្រ Ozil ខ្លាំងបំផុតក្នុងក្រុម បន្ទាប់ពីបានពិភាក្សាជាមួយមិត្តភក្រ្ត និងបងប្អូនក្នុងភូមិ ពួកគេបានគោរពការសម្រេចចិត្តរបស់ខ្ញុំ។

សម្រាប់សាម៉ីខ្លួនផ្ទាល់គឺខ្សែបម្រើ Mezut Ozil បានចែករំលែកវីដេអូជាមួយការបញ្ចេញមតិយោបល់ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា: ពិតជាមានកិត្តិយសខ្លាំងណាស់ ចំពោះឈ្មោះរបស់កូន ប្រិយមិត្តគាំទ្រនាពេលនេះនិងសូមផ្ញើរការជូនពររបស់ខ្ញុំត្រលប់មកប្រទេសឥណ្ឌាវិញហើយនឹងអ្វីដែលល្អបំផុតសម្រាប់កុមារ Mehd Ozil។ សង្ឃឹមថា Mehd នឹងអាចជួយគ្រួសាររបស់គាត់ជាមួយ នឹងស្នាមញញឹម និងការចងចាំជាច្រើនក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ fourfourtwo



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.