v9
V9BET

Buffon: Cristiano Ronaldo ជាកីឡាករមានឥទ្ធិពលបំផុតក្នុងពិភពបាល់ទាត់នាពេលនេះ

1 year ago​ | ដោយ V-Dr

អ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមស្រ្តីជរា Juventus បានបង្ហើបប្រាប់សំដៅទៅលើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ថាកីឡាករពាក់អាវលេខ៧ រូបនេះនៅតែអាចបង្ករគ្រោះថ្នាក់ដល់ក្រុម Juventus ជានិច្ចជាកាល ស្របពេលការប្រកួតជើងទី២ វគ្គ ៨ក្រុមចុងក្រោយ និងត្រូវប្រកួតនាវេលារំលងអធ្រាតឆ្លងចូលថ្ងៃទី១២ មេសា ស្អែកនេះ​(ម៉ោង១:៤៥)​នៅកីឡាដ្ឋាន Estadio Santiago Bernabeu។

អធិរាជស Real Madrid ក្រុមការពារតំណែងជើងឯក Champion League មានឪកាសច្រើនក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានទទួលជ័យជម្នះ ក្នុងលទ្ធផល ៣-0 លើក្រុម ជើងឯករង Juventus ក្នុងការប្រកួតជើងទី១ វគ្គ ១/៤ផ្តាច់ព្រ័ត្រនៅទឹកដីអ៊ីតាលី ខណៈដែល Buffon មិនអាចជួយសង្គ្រោះពីការស៊ុតដ៏ល្អពីតារាឆ្នើម Cristiano Ronaldo ពីរគ្រាប់ និងមិត្តរួមក្រុម Marcelo បាន ១គ្រាប់ ។

Buffon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអង្គារថា: ខ្ញុំមិនហ៊ាននិយាយថា គាត់ជាកីឡាករល្អបំផុតទេ ព្រោះខ្ញុំធ្លាប់បានជួបជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យជាច្រើនឆ្នាំមកហើយប៉ុន្តែឥឡូវនេះ Ronaldo ពិតជាមានឥទ្ធិពលបំផុត។ មិនមានការសង្ស័យអ្វីនោះទេ ហើយគាត់គឺជាគោលដៅដែល យើងត្រូវប្រុងប្រយ័ត្នជានិច្ច បើមិនមានការប្រុងប្រយ័ត្នដូច្នោះទេ Ronaldo អាចនិងរកពិន្ទុបានភ្លាម

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.