v9

Antohony Martial បដិសេធបន្តកិច្ចសន្យាថ្មីជាមួយ Man.United

7 months ago​ | ដោយ V-Dara

ក្រុមស្រ្តីជរា Juventus បានត្រៀមរួចស្រេចដើម្បីចូលមកចែចូវនាំយក Anthony Martial ក្រោយពីអតីតកីឡាករក្រុម Monaco រូបនេះបានបដិសេធសំណើបន្តកិច្ចសន្យាថ្មីពីក្រុមបិសាចក្រហម Manchester United។ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងមានអារម្មណ៏ខកចិត្តជាខ្លាំង ដោយសារមិនសូវមានឱកាសចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាល(២០១៧-២០១៨) ក្រោយការមកដល់របស់សមាជិកថ្មីគឺខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez ពីក្រុម Arsenal កាលពីខែមករាកន្លងទៅនេះ។

បើទោះបីជាធ្លាប់បានបង្ហាញខ្លួនសរុប ៤ប្រកួត និងរកគ្រាប់បាល់បញ្ជូលទីបាន ១១គ្រាប់ ប៉ុន្តែ Martial គឺស្ថិតនៅជម្រើសបន្ទាប់ពី Marcus Rashford ឯណោះទេ ខណៈដែលខ្សែប្រយុទ្ធអង់គ្លេស Rashford ខ្លួនឯងក៏មិនមានឪកាសបានជាប់ជាជម្រើស ១១នាក់ដំបូងរបស់លោក Jose Mourinho បានជាក់លាក់ផងដែរនោះ។

ក្រុម Tottenham, PSG និង Atletico Madrid ក៏បានសម្តែងចំណាប់អារម្មណ៍លើអតីតសមាជិកក្លិប Lyon Martial វ័យ ២២ឆ្នាំរូបនេះផងដែរ។ អ្នកចាត់ការក្រុមបិសាចក្រហមលោក Jose Mourinho បានប្រាប់អោយដឹងថាៈ ក្រុមមិនត្រូវការខ្សែប្រយុទ្ធបន្ថែមទេ តែកំពុងតែនៅតាមដាន មើលខ្សែយុទ្ធស្លាប Gareth Bale របស់ក្រុមReal Madrid, Willian របស់ក្រុម Chelsea, និងកីឡាករតម្លៃខ្លួន ៤០លានផោន Richalison របស់ក្រុម Watford

យ៉ាងណាមិញក្រុម Juventus ចង់បានកីឡាករខ្សែប្រយុទ្ធវ័យក្មេងមួយចំនួនទៅពង្រឹងក្រុម ខណៈដែល Paulo Dybala ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៏ ព្រមជាមួយខ្សែប្រយុទ្ធ Higuain និង Mandzukic មានវ័យជាង ៣០ឆ្នាំទៅហើយដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.