v9

លោក Nishino ចូលជំនួសកន្លែងរបស់លោក Halilhodzic ក្នុងនាមជាគ្រូបង្វឹករបស់ជប៉ុន

4 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានតែងតាំងលោក Akira Nishino ជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន ជំនួសកន្លែងរបស់លោក Vahid Halilhodzic ក្នុងរយៈពេលត្រឹមតែ ២ខែ មុនពេលយុទ្ធនាការ World Cup។

នេះបើយោងទៅតាមការប្រកាសរបស់ JFA កាលពីថ្ងៃចន្ទ។ លោក Nishino បានចំណាយពេល ១០រដូវកាលក្នុងការដឹកនាំក្លិប Gamba Osaka និងបានក្លាយជាប្រធានផ្នែកបច្ចេកទេសរបស់ JFA កាលពីឆ្នាំ២០១៦ នោះ នឹងមានពេលវេលាតិចតួចណាស់ក្នុងការត្រៀមសម្រាប់យុទ្ធនាការ World Cup ខណៈដែលក្រុមជម្រើសជាតិជប៉ុន បានស្ថិតក្នុងពូល H រួមជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ប៉ូឡូញ និងសេណេហ្គាល់។ ក្រុមជម្រើសជាតិជប៉ុន នៅសល់ការប្រកួតមិត្តភាពអន្តរជាតិបីទៀត នៅមុនពេលបើកយុទ្ធនាការ World Cup របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី នាថ្ងៃទី១៩ ខែមិថុនា។

លោក Halihodzic ដែលបានចូលកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៥នោះ បានដឹកនាំឲ្យក្រុមនេះ ឈ្នះកៅអីក្នុងការបង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup ជាលើកទី៦ជាប់ៗគ្នា ក្រោយពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងវគ្គជម្រុះនៅតំបន់អាស៊ី ពូល B ពីលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី។ ប៉ុន្តែ ទោះបីជាយ៉ាងណា សម្ពាធលើគ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះ បានកើតឡើងកាន់តែច្រើន ហើយការបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិម៉ាលី និងការបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងការប្រប្រកួតមិត្តភាព កាលពីខែម្ន មិនបានកាត់បន្ថយកង្វល់ផ្សេងៗជុំវិញទម្រង់លេងរបស់ក្រុមមុនយុទ្ធនាការ World Cup ឡើយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.