v9

កូនប្រុស Ronaldoបញ្ចេញសមត្ថភាពហត់ទាត់បាល់បកចេកមិនចាញ់ឪពុករបស់ខ្លួនទេ

6 months ago​ | ដោយ V-Dara

កូនប្រុសកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមអធិរាជស Real Madrid និងក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺកុមារា Cristiano Ronaldo Jr បានបញ្ចេញទម្រង់លេងធ្វើត្រាប់តាមឪពុកគួរអោយភ្ញាក់ផ្អើលរបស់គេជាមួយនឹងការហក់ទាត់បាល់បកចេកបញ្ចូលសំណាញ់ទី ក្រោយពីឪពុករបស់ខ្លួនបានសាងភាពល្បីល្បាញក្នុងពិភពបាល់ទាត់ជាថ្មីទៀត បន្ទាប់ពីស៊ុតបាល់បញ្ចូល ទីមួយគ្រាប់ក្នុងចំណោមគ្រាប់បាល់ដ៏ល្អបំផុត ២គ្រាប់របស់ខ្លួន ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយនៅទឹកដី Juventus ប្រទេសអ៊ីតាលីកាលពីសប្តាហ៏មុនជាមួយលទ្ធផលជ័យជំនះ៣:0។

មាននិស្ស័យស្រលាញ់កីឡាបាល់ទាត់ដូចជាឪពុករបស់គេ Cristiano Ronaldo Jr បានព្យាយាមរកគ្រាប់បាល់បញ្ចូលទីខ្លួនឯងផ្ទាល់នៅឯកីឡាដ្ឋាន Estadio Santiago Bernabeu បន្ទាប់ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម នៅពីមុខអ្នកគាំទ្របន្ទាប់ពីការប្រកួតរវាងក្រុមរួមទីក្រុង Real Madrid និងក្រុមភ្ញៀវ At.Madrid បានបញ្ចប់ទៅក្នុងលទ្ធផល ១:១។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 7msport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.