v9

Messi តាមស្មើកំណត់ត្រាស៊ុតបាល់ Freekick របស់អតីតមិត្តរួមក្រុម Ronaldinho

3 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Barcelona កីឡាករ Leo Messi បានបង្ហាញពីសមត្ថភាពរបស់ខ្លួនថាជាអធិរាជនៃការទាត់បាល់ Freekick ជាមួយនឹង Leganes កាលពីថ្ងៃសៅរ៍បន្ទាប់ពីការស៊ុតបាល់ហ្វ្រីឃីកយ៉ាងល្អ និងជាគ្រាប់បាល់បើកឆាកនៅនាទីទី២៧ ក្នុងចំណោមគ្រាប់បាល់បញ្ជូលទីទាំងបីគ្រាប់(Hat-trick) ក្នុងជំនួបជ័យជំនះ ៣:១ ជាមួយ Le Ganes កាលពីថ្ងៃសៅរ៏។

តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យវ័យ ៣០ឆ្នាំរូបនេះ បានបំប៉ោងសំណាញ់ទី Freekick លើកទី៧ របស់គេ ក្នុងរដូវកាលនេះដែលក្នុងនោះ ៦គ្រាប់ធ្វើបានក្នុងការប្រកួតនៅក្របខណ្ឌ La Liga រដូវកាល(២០១៧-២០១៨)នេះមានបាល់ Freekick ៦គ្រាប់ ស្របពេលដែល ១គ្រាប់ទៀតរកបាននៅការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League ទល់នឹងក្រុម Olympiakos។ កំនត់ត្រានេះនាំអោយ Messi ទទួលបានកំនត់ត្រាស្មើនឹងការស៊ុតបាល់ (Freekick) បញ្ចូលទីដ៏អស្ចារ្យបំផុតរបស់វីរបុរស Ronaldinho ក្នុងយុទ្ធនាការប្រកួតនៅរដូវកាល ២០០៦-២០០៧ កន្លងមកនេះ ។

បច្ចុប្បន្ន Messi រកបានគ្រាប់បាល់ទី២៩ ហើយសម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga Messi និងមានកំនត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៣៤គ្រាប់សម្រាប់ការប្រកួតកន្លងមកជាមួយ Barcelona និង ៦គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនដែលមានគ្រាប់បាល់សរុបចំនួន ៤0គ្រាប់។ Messi ក៏ធ្លាប់បានបង្កើតកំនត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុត(Top Scorer)សម្រាប់រដូវកាល២០១១-២០១២ និង ២០១៥-២០១៦ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.