v9

ក្រុម ម្ជុរព្រៃ ត្រលប់ទៅផ្ទះវិញ ខណៈដែលក្រុម យុវជនទួលតាឯក បន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

3 months ago​ | ដោយ V-Dara

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 គូរទី 2 រវាងក្រុម ម្ជូរព្រៃ​ ប៉ះជាមួយនឹងក្រុម យុវជនទួលតាឯក បានបញ្ចប់ទៅដោយលទ្ធផលក្រុម យុវជនទួលតាឯក យកឈ្នះក្រុម ម្ជូរព្រៃ ដោយលទ្ធផល 5-2។

នៅក្នុងការប្រកួតគូរទី 2 សប្ដាហ៍ទី 12 នេះសង្កេតឃើញថាទំរង់លេងរបស់ពួកគេគឺប្រហាក់ប្រហែលគ្នា ប៉ុន្ដែដោយឡែកខាងក្រុម យុវជនទួលតាឯក ហាក់ដូចជាមានសាច់បាល់លេងច្រើនជាងក្រុម ម្ជូរព្រៃ។ ទំរង់លេងរបស់ក្រុម យុវជនទួលតាឯក នៅក្នុងការប្រកួតសប្ដាហ៍នេះគឺមានការសហការណ៍គ្នាបានល្អទាំងតំបន់ការពារនិងតំបន់ប្រយុទ្ធ ការគ្រប់គ្រងបាល់ក៏មានភាគរយច្រើនជាងក្រុម ម្ជូរព្រៃ ដែរ។ ការសម្រុកមករបស់ក្រុម យុវជនទួលតាឯក ភាគច្រើនគឺសម្រេចបានគ្រាប់បាល់បញ្ចូលទី។

ចំណែកឯក្រុម ម្ជូរព្រៃ វិញទំរង់លេងរបស់ក្រុមមួយនេះក៏ល្អដែរ ប៉ុន្ដែក្រុម ម្ជូរព្រៃ គឺមានចំណុចខ្វះខាតត្រង់យល់ចិត្តគ្នា។ ការដឹកបាល់លេងរបស់ក្រុម ម្ជូរព្រៃ ពីតំបន់ការពារមកភាគច្រើនគឺមានការខូចបាល់នៅក្នុងតំបន់ការពារដូច្នោះធ្វើអោយក្រុម យុវជនទួលតាឯក ឆ្លៀតឱកាសដណ្ដើមបាល់បានវាយបកលឿនៗសម្រេចគ្រាប់បាល់បញ្ចូលទីបានតែម្ដង។ បញ្ចប់ការប្រកួតក្រុម យុវជនទួលតាឯក យកឈ្នះក្រុម ម្ជូរព្រៃ ដោយលទ្ធផល 5-2។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.