v9

Hernandez វាយបកតាមស្មើ Chelsea ១:១ ដើម្បីបញ្ចប់ក្តីសង្ឃឹមឈរនៅចំណាត់ថ្នាក់ទី៤ របស់ Chelsea

2 weeks ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣២ រវាងក្រុមរួមទីក្រុងឡុងដ៏ រវាងម្ចាស់ផ្ទះ Chelsea និង West Ham នៅសប្តាហ៏ទី៣២ កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨។

គ្រាប់បាល់ ១គ្រាប់របស់កីឡាករ Cesar Azpilicueta នៅនាទីទី៣៦ បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Chelsea នាំមុខមុន ហើយកីឡាករអេស្ប៉ាញរូបនេះ បានឧដល់ទ្ទិសដល់អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និងជាអតីតកីឡាករ Chelsea លោក Ray Wilkins បានស្លាប់កាលពីថ្ងៃពុធ នៅអាយុ 61ឆ្នាំ ដោយជម្ងឺបេះដូង។

ការវាយបកស៊ុតបញ្ចូលទីនៅនាទីទី៧៣ របស់កីឡាករខ្សែប្រយុទ្ធមិកស៊ិកកូ Hernandez បានជួយឱ្យ West Ham ទទួលបានក្តីសង្ឃឹមនៃការរស់នៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែផ្តល់ការខកចិត្តដល់ Chelsea ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នៅលើទឹកដី Stamford Bridge។

ផ្ទុយទៅវិញក្រុមរបស់លោក Antonio Conte បច្ចុប្បន្នកំពុងស្ថិតនៅលំដាប់លេខ៥ ប៉ុន្តែមានគម្លាត ១0ពិន្ទុពីក្រោយក្រុម Tottenham និង Liverpool។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77