v9

Aubameyang និង Welbeck ជួយអោយ Arsenal ផ្តួល Southampton ៣:២ ដើម្បីបង្កើនទំនុកចិត្ត មុនជំនួប CSKA Moscow នៅក្របខណ្ឌ Europa League

6 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣២ កាលពីយប់ថ្ងៃអាទិត្យ ក្រុមម្ចាស់ផ្ទះ Arsenal បានបើកទ្វារកីឡាដ្ឋាន Etihad Stadium ទទួលស្វាគមន៏ក្រុម​ Southampton ជាលទ្ធផលក្រុម របស់លោក Arsene Wenger បានវាយបកផ្តួលក្រុមភ្ញៀវដោយលទ្ធផល៣:២។

ក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Long នៅនាទីទី១៧ ប៉ុន្តែខ្សែប្រយុទ្ធ Arsenal សញ្ជាតិហ្គាបុង Aubameyang ធ្វើការវាយបកតាមស្មើវិញនៅនាទីទី២៨ (និងជាគ្រាប់បាល់ទី៦ សម្រាប់ក្រុមបន្ទាប់ពីផ្ទេរពី Borussia Dormund ក្នុងតម្លៃ ៥៦លានផោន) មុនពេលខ្សែប្រយុទ្ធអង់គ្លេស Danny Welbeck មានឪកាសបន្ថែមគ្រាប់បាល់នាំមុខនៅនាទីទី៣៨ មុនបញ្ចប់តង់ទី១ និងជាការបញ្ចប់ការមិនមានគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនសម្រាប់ ១៦ប្រកួតនៅក្របខណ្ឌ Premire League ។ ការប្រកួតចូលមកដល់តង់ទី២ ក្រុមភ្ញៀវមាន ឪកាសតាមស្មើនៅនាទីទី៧៣ រកគ្រាប់បាល់បញ្ចូលទីដោយកីឡាករ Distin ប៉ុន្តែនៅនាទីទី៨១ កីឡាករ Welbeck ដដែលបានបន្ថែមគ្រាំបាល់នាំមុខវិញនៅនាទីទី៨១ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្រុមទាំងពីរនៅសល់អ្នកលេងតែ ១០នាក់រៀងខ្លួនមុនបញ្ចប់ការប្រកួត បន្ទាប់ពីកីឡាករ Stephens របស់ក្រុម Southampton ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី(៩០+២) និងកីឡាករ El Neny ត្រូវបានបណ្តេញចេញ នៅនាទីទី(៩០+៣)។

គ្រូបង្វឹកសញ្ជាតិបារាំងលោក Arsene Wenger បានធ្វើការផ្លាស់ប្តូរកីឡាករសំខាន់ៗចំនួន ៧រូបកំលុងពេលប្រកួតជាមួយក្រុម Southampton ដើម្បីត្រៀមលក្ខណៈការប្រកួតដណ្តើមពានរង្វាន់ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្រុម CSKA Moscow។

លោក Wenger បានប្រាប់សារពត៌មានក្រោយការប្រកួតថា: វាមិនមែនជារឿងងាយទេព្រោះយើងបានប្រកួតជាមួយក្រុមដែលព្យាយាមប្រយុទ្ធដើម្បីគេចផុតពីតំបន់ដែលត្រូវកាត់ចេញ ដូច្នេះស្មារតីប្រយុទ្ធរបស់ក្រុមវាលំបាកណាស់។ កីឡាកររបស់យើងមួយចំនួនមានភារកិច្ចជាច្រើនត្រូវបំពេញសម្រាប់ការប្រកួតបន្ទាប់ទៀត ប៉ុន្តែទៅទីបំផុតយើងនៅតែឈ្នះការប្រកួត

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.