v9

Pogba ជាតារាគ្រោះ របស់ Man City ដែលធ្វើឲ្យខកខានលើក​ពាន Premier League ​ក្នុងទឹកដីរបស់ខ្លួន

2 weeks ago​ | ដោយ Jerry Jr

ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣២ រវាងក្រុមម្ចាស់ផ្ទះ​កំពុងនាំមុខកំពូល​តារាង​ Man. City ដែលជាក្រុមនិងត្រូវលើកពាន Premier League ប្រកួតជាមួយក្រុមដែលជាក្រុម រួមទីក្រុង (Derby) មានលេខរៀងទី២ ​Man.United។

ប៉ុន្តែក្រុម Manchester City បាន​ភ្លាត់​ស្នៀត​ខក​ខាន​ធ្វើ​ពិធី​អបអរសាទរការលើក​ពាន Premier League ជាលើកទី៣នៅទឹកដី Etihad របស់ខ្លួន បន្ទាប់ពី​ចាញ់​ Manchester United ដោយ​លទ្ធផល ២ទល់នឹង៣ កាលពីថ្ងៃសៅរ៍ ទី០៧ មេសា។

ខ្សែការពារសញ្ជាតិបែលហ្សិកកីឡាករ Vicent Kompany និង ខ្សែបម្រើអាឡឺម៉ង់ Gundogan បាន​ជួយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទី២៥ និង ៣០ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកគាំទ្រ។

ប៉ុន្តែការប្រកួត​បាល់​ទាត់មានការប្រែប្រួលមិនទៀងទាត់ឡើយ នៅពេលចូលដល់តង់ទី២ខ្សែបម្រើបារាំង Paul Pogba ធ្វើការវាយបកបាន២គ្រាប់វិញ​នៅនាទី៥៣ និង ៥៥ ស្របពេលដែលនាទីទី៦៩ ខ្សែការពារអង់គ្លេស Cris Smalling ធ្វើបានសម្រេចដោយរកបានគ្រាប់បាល់ទី៣ និង ជា​គ្រាប់ជ័យជម្នះសម្រាប់ក្រុម។

ជារឿងគួរអោយខកចិត្តសម្រាប់ក្រុម Man City របស់លោក Pep Guadiola ដែលជួបរឿងខកចិត្ត មិន បានលើកពានក្នុងទឹកដីខ្លួនឯង និង កាត់បន្ថយគម្លាតពីក្រុម Man.Utd ត្រឹម១៣ពិន្ទុ ពីការប្រកួត ៣២ដង កន្លងមក៕

ប្រែសម្រួលដោយ៖ Polin
ប្រភប៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77