v9

អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Ray Wilkins ទទួលមរណៈភាពដោយជម្ងឺបេះដូង

4 months ago​ | ដោយ V-Dara

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស និងក្រុមតោខៀវ Chelsea លោក Ray Wilkins បានស្លាប់ដោយជំងឺបេះដូងនៅក្នុងវ័យ ៦១ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីបានចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីសប្តាហ៍មុន ក្រោយត្រូវបានគេប្រទះឃើញដួលសន្លប់នៅក្រុងឡុងដ៏រួចមក។

Wilkin ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសបាន ៨៤ដង និងធ្លាប់លេងអោយក្រុមធំៗដូចជាៈ Chelsea, Manchester United, AC Milan និង Queens Park Rangers ។ សមាជិក និងសហគមន៍កីឡាបាល់ទាត់អងគ្លេសបានមកជួបជុំគ្នាដើម្បីសម្តែងការគោរពចំពោះការលះបង់ពេលវេលា និងការងាររបស់គាត់លើវិស័យបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ចាប់ផ្តើមអាជីពរបស់ខ្លួននៅឯកីឡដ្ឋាន Stamford Bridge ក្នុងឆ្នាំ ១៩៧៣ អតីតខ្សែបម្រើមានរហស្សនាមថា Butch បានផ្ទេរទៅកាន់ក្រុម Manchester United និង បានជួយក្រុមឱ្យឈ្នះពាន FA Cup ឆ្នាំ ១៩៨៣ ជាមួយនឹងការ លើកពានរង្វាន់ក្របខ័ណ្ឌ Scottish Premier Division និង Scottish Cup ជាមួយ Rangers មុនពេលចូលនិវត្តន៏នៅឆ្នាំ១៩៩៧។ Wikin ធ្លាប់ចាប់អាជីពជាជំនួយការគ្រូបង្វឹករដូវកាល(២០០៩-២០១០)ជាមួយក្រុមChelsea ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នាពេលនោះផងដែរ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.