v9

សន្និសីទសារព័ត៌មានស្តីពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជាមួយកីឡាបាល់ទាត់អន្តរជាតិ RUUD VAN NISTELROOY

6 months ago​ | ដោយ V-Dara

កាលពីថ្ងៃទី ៣ ខែមេសា សន្និសីទសារព័ត៌មានមួយបានរៀបចំឡើងដើម្បីឧទ្ទេសនាមតារាបាល់ទាត់អន្តរជាតិលោក Ruud van Nistelrooy អតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid ដែលកាន់តួនាទីជាទូតសុឆន្ទៈប្រចាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken®។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា លោកម៉ៃ តុលា អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា បានចូលរួមជាអធិបតីភាពនៃអង្គសន្និសីទសារព័ត៌មាននេះ ហើយបានស្វាគមន៍លោក Ruud van Nistelrooy មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អនុអគ្គលេខាធិការនៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកក៏បានចូលរួមក្នុងពិធីស្វាគមន៍នេះផងដែរ។

ជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោក កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ។ សម្រាប់រយៈពេលបីថ្ងៃ ក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិប និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ជំនួសស្រាបៀរ Heineken® ក្នុងការបង្ហាញនូវមហិច្ឆិតានិងចំណាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធីប្រកួតនេះ។

តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “ស្រាបៀរ Heineken®មានកិត្តិយសយ៉ាងក្រៃលែងក្នុងការនាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League មកកាន់ប្រទេសកម្ពុជា។ នេះគឺជាបទពិសោធន៍វិសេសវិសាលមួយសម្រាប់អ្នកគាំទ្រកម្ពុជាចំពោះក្របខ័ណ្ឌ UEFA Champions League ដើម្បីបានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ហើយនិងជួបផ្ទាល់ជាមួយ Ruud van Nistelrooy។ គោលបំណងរបស់យើងគឺធ្វើឲ្យអ្នកគាំទ្រដែលមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។ យើងក៏ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។”

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅកម្ពុជា សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.