v9

តារាបាល់ទាត់អន្តរជាតិ RUUD VAN NISTELROOY បានមកដល់កម្ពុជាហើយដើម្បីចូលរួមកម្ម វិធីដំណើរទេសចរណ៍ពាន់រង្វាន់ UEFA CHAMPIONS LEAGUE ដែលនាំជូនដោយ HEINEKEN®

3 weeks ago​ | ដោយ V-Dara

កាលថ្ងៃទី ២ ខែមេសា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់សញ្ជាតិហូឡង់ និងជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid បានមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨។

លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយគណៈប្រតិភូស្វាគមន៍ពិសេសមួយដែលរាប់បញ្ចូលទាំងអ្នកសារព័ត៌មានសំខាន់ៗមួយចំនួន ដែលលោកបានផ្តល់បទសម្ភាសន៍អំពីសកម្មភាពផ្សេងៗនៃកម្មវិធីដំណើរទេសចរណ៍នេះដែលគ្រោងនឹងធ្វើឡើងខាងមុខនេះ។

តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។

ដោយសារមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកនូវមហិច្ឆិតាចំពោះកម្មវិធីប្រកួតនេះ ហើយនិងចែករំលែកនូវការគាំទ្រ និងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាកម្មវីធីប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់“។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77