v9

សម្តេច ហ៊ុន សែន សុំចិត្តឲ្យអត្តពលិកកម្ពុជាទាំងអស់ ចៀសឆ្ងាយពីគ្រឿងញៀន

4 months ago​ | ដោយ V-Dara

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវជាថ្មី ដោយឲ្យកីឡាករ កីឡាការិនីរបស់កម្ពុជាទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីសារធាតុញៀន ដែលត្រូវបានហាមឃាត់ផ្នែកវិស័យកីឡា ព្រោះវាធ្វើឲ្យខូចកេរ្តិ៍ទាំងអ្នកប្រើប្រាស់ និងវិស័យកីឡាជាតិទាំងមូល។

សម្តេច ហ៊ុន សែន បានមាសប្រសាសន៍ នៅក្នុងពិធីជួបជុំពិសារភោជនាហារជាមួយកីឡាករ កីឡាការិនី ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា សរុបចំនួន៣៩៩៧នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃអអង្គារ ម្សិលមិញថា៖ «ខ្ញុំនៅតែបន្តអំពាវនាវឲ្យមានការគោរពនូវក្រមសីលធម៌ ដោយមិនប្រើសារធាតុញៀនណាមួយ សម្រាប់កីឡាករ កីឡាការិនីរបស់កម្ពុជានោះទេ។ យើងត្រូវធ្វើជាអ្នកថ្លៃថ្នូបំផុតក្នុងជីវិតកីឡារបស់យើង»។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ «សារធាតុ ដែលត្រូវហាមឃាត់ដោយផ្នែកកីឡា មិនត្រូវយកមកប្រើប្រាស់ក្នុងវិស័យកីឡារបស់កម្ពុជានោះទេ ព្រោះរឿងនេះវាមិនគ្រាន់តែធ្វើឲ្យខូចកេរ្តិ៍ទៅលើកីឡាករ កីឡាការិនីរូបនោះ នោះទេ ប៉ុន្តែវាបានធ្វើឲ្យខូចឈ្មោះដល់វិស័យកីឡាជាតិរបស់យើង និងមុខមាត់ប្រទេសរបស់យើងផងដែរ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.