v9
V9BET

Aguero និងអវត្តមានក្នុងជំនួបជាមួយ Liverpool នៅក្របខណ្ឌ Champion League យប់នេះ

11 months ago​ | ដោយ V-Dr

ក្រុម Manchester City បានសម្តែងការខកចិត្តមួយនៅមុនការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League វគ្គ ៨ក្រុមចុងក្រោយជើងទី១ របស់ពួកគេ ក្នុងការធ្វើដំណើរទៅសួរសុខទុក្ខក្រុមហង្សក្រហម Liverpool។

Argentina’s Sergio Aguero takes part in a training session at the City Football Academy, in Manchester, England, Tuesday March 20, 2018. Argentina will play Italy in an international friendly on Friday. (Dave Howarth//PA via AP)

អ្នកចាត់ការទូទៅក្រុមកំពុងនាំមុខតារាង Premier League Man.City លោក Pep Guardiola បានបញ្ជាក់ថាៈ ខ្សែប្រយុទ្ធ Sergio Aguero នឹងមិនអាចបង្ហាញខ្លួន សម្រាប់ការប្រកួតដ៏សំខាន់នៅទឹកដី Anfield នៅថ្ងៃពុធនោះទេ។ កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនបានខកខាន សម្រាប់ការប្រកួត 5លើកកន្លងមកទាំងការប្រកួតក្នុងលីក និងក្រៅលីកដោយសារតែរបួសជង្គង់។

អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះ បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបន្ថែមថា: គាត់កំពុងស្នាក់នៅក្នុងក្លឹប Manchester City ហើយគាត់មិនបានធ្វើដំណើរជាមួយយើងទៅ Liverpool ទេ។ Sergio មានអារម្មណ៍ប្រសើរជាងមុនប៉ុន្តែវេជ្ជបណ្ឌិតបាននិយាយជាមួយគាត់នៅថ្ងៃនេះហើយគាត់បានប្រាប់ពួកគេថាគាត់នៅតែមានអារម្មណ៍មិនស្រួល ជាមួយនិងមុខរបួស

ការប្រកួតចុងក្រោយរបស់ Aguero គឺនៅថ្ងៃទី4 ខែមីនាទល់នឹងក្រុមតោខៀវ Chelsea ហើយកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបរូបនេះបាន រងរបួសជង្គង់ក្នុងកំលុងពេលហ្វឹកហាត់ប្រចាំថ្ងៃជាមួយនឹងមិត្តរួមក្រុមចាប់តាំងពីថ្ងៃទី១១ ខែមីនាមកម្លេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.