v9

Joshua ស្រេកឃ្លានក្នុងការបង្កើតឲ្យមានភាពសាមញ្ ញក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ជាមួយ Parker

4 months ago​ | ដោយ V-Dara

កីឡាករប្រដាល់ Anthony Joshua ជឿជាក់ថា រូបគេត្រូវតែ «បង្កើតឲ្យមានភាពសាមញ្ញ» នៅពេលដែលរូបគេប៉ះជាមួយនឹងកីឡាករ Joseph Parker ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់រួម ក្នុងទីក្រុង Cardiff នៅថ្ងៃសៅរ៍នេះ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។ ខ្សែក្រវាត់ពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IBF) និង WBA របស់កីឡាករអង់គ្លេស Joshua នឹងត្រូវដាក់ឲ្យដណ្តើមយកក្នុងការប្រកួតនេះ ខណៈដែលខ្សែក្រវាត់ WBO របស់កីឡាករនូវែលសេឡង់ Parker ក៏ត្រូវដាក់ឲ្យដណ្តើមផងដែរ។

អ្នកគាំទ្រប្រមាណជា ៧៨០០០នាក់ ត្រូវបានរំពឹងទុកថា នឹងមានវត្តមាននៅសង្វៀន Principality សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ជាលើកទី១រេវាងម្ចាស់ខ្សែក្រវាត់មិនស្គាល់ចាញ់ដូចគ្នាដែលត្រូវបានរៀបចំឡើងនៅចក្រភពអង់គ្លេស។ ប៉ុន្តែ ស្របពេលដែល Joshua មានបទពិសោធក្នុងការប្រកួតពីមុខអ្នកទស្សនាដ៏ច្រើនកុះករក្នុងទីក្រុង Cardiff បទពិសោធដូចគ្នានេះមិនបានកើតឡើងសម្រាប់ Parker ដែលមិនទាន់បានប្រកួតនៅមុខអ្នកទស្សនាច្រើនជាង ១០០០០នាក់ពីមុននៅឡើយទេ។

Joshua បានប្រាប់វិទ្យុ BBC កាលពីថ្ងៃសុក្រថា៖ «ប្រសិនបើរូបគេបាត់បង់ការផ្តោតអារម្មណ៍នៅលើសង្វៀន ខ្ញុំអាចប្រាប់បាន។ បើទោះបីវាជាបរិយកាសដ៏អស្ចារ្យមួយក៏ដោយ ប៉ុន្តែវាមានតែសង្វៀនមួយ និងអាជ្ញាកណ្តាលម្នាក់ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំស្ថិតនៅសង្វៀនណាក៏ដោយ អ្នកត្រូវតែធ្វើឲ្យភាពរំភើប និងការជ្រួលច្របល់មានភាពសាមញ្ញ»។

Joshua ថ្លឹងបានទម្ងន់ ១១០គីឡូក្រាមកាលពីថ្ងៃសុក្រ ស្របពេលដែល Parker មានទម្ងន់ត្រឹមតែ ១០២គីឡូក្រាមប៉ុណ្ណោះ។ Joshua មានកំណត់ត្រាឈ្នះ ២០លើក ពីការប្រកួតទាំង ២០លើករបស់ខ្លួន ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ទាំង ២០លើក ខណៈដែល Parker មានកំណត់ត្រាឈ្នះ ២៤លើកពីការប្រកួត ២៤លើករបស់ខ្លួន ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ១៨លើក៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.