v9

ទស្សនាតារាឆ្នើម ៣រូប Ronaldo, Neymar, Messi ធ្លាប់ទទួលបានកាតក្រហមក្នុងអាជីព

6 months ago​ | ដោយ V-Dara

ការប្រកួតបាល់ទាត់លំដាប់កំពូលនៅទ្វីបអឺរ៉ុប គឺតែងតែមានការប្រកួតប្រជែងគ្នាខ្លាំងបំផុតមួយ រីឯការប៉ះទង្គិចអាចនិងកើតមានជាយថាហេតុផងដែរ។ យ៉ាងណាមិញកំហុសក៏អាចកើតមានឡើងព្រមគ្នា ដែលជាចេតនា និងអចេតនានៅក្នុងការប្រកួតនោះ។

ឧទាហរណ៏ជាក់ស្តែងដូចជាកំពូលខ្សែប្រយុទ្ធទាំងបីរបស់ពិភពលោក ដែលបានសាងភាពល្បីល្បាញរន្ទឺ ពាសពេញសកលលោកនាពេលនេះ ក៏ធ្លាប់ទទួលកាតក្រហមរបស់អាជ្ញាកណ្តាលកាត់សេចក្តីបណ្តេញចេញពីការប្រកួតផងដែរបន្ទាប់ពីពួកគេបានបង្កកំហុសលើទីលានប្រកួត កំលុងលេងអោយក្រុមបាល់ទាត់អាជីព និងជម្រើសជាតិរបស់ខ្លួននាពេលកន្លងមកដូចជាៈ

១.Cristiano Ronaldo កំពុងលេងអោយក្រុមអធិរាជស Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ធ្លាប់បានទទួលកាតក្រហម(១០ដង)មកហើយគិតចាប់តាំងពីលេងអោយក្រុមMan.United។

២.Neymar JR កំពុងលេងអោយក្រុម PSG កីឡាករឆ្នើមកំនត់ត្រាថ្លៃបំផុតក្នុងពិភពលោករបស់ក្រុមជម្រើសជាតិ ប្រេស៊ីលកំពុងលេងអោយ PSG និងជាអតីតកីឡាករក្រុម Santos, Barcelona ធ្លាប់បានទទួលកាតក្រហម(៨ដង)មកហើយស្របពេលបច្ចុប្បន្ន Neymar កំពុងព្យាបាលរបួសបាក់កជើង និងសង្ឃឹមថាអាចវិលត្រលប់មកជួយក្រុមជម្រើសជាតិ និង PSG នាចុងខែមេសានេះ។

៣.Lionel Messi កំពុងលេងអោយក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនបានទទួលកាតក្រហមតែ(១ដង)គត់កំលុងពេលលេងអោយក្រុមជម្រើសជាតិ។

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.