v9

ទស្សនាជម្លោះរវាងកីឡាករឆ្នើមៗកំលុងការប្រកួតបាល់ទាត់

6 months ago​ | ដោយ V-Dara

ការប្រកួតបាល់ទាត់កម្រិតពិភពលោក ពិសេសការប្រកួតនៅតំបន់ទ្វីបអឺរ៉ុប ជាការប្រកួតដែលស្វិតស្វាញ និងជាការចាប់អារម្មណ៏ទៅលើការបញ្ចេញសមត្ថភាពរបស់តារាឆ្នើមប្រចាំក្រុមនីមួយៗ។

ជម្លោះពិតជាមិនអាចជៀសផុតនោះទេ កំលុងពេលប្រកួតដ៏ស្វិតស្វាញប្រចាំលីកកំពូលនីមួយៗជាមួយភាគីម្ខាងទៀត ដែលកើតចេញជាជម្លោះមកពីការមិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបាន និង ការប៉ះទង្គិចជាយថាហេតុនិងកើតមានឡើង។

ទំនាស់រវាងកីឡាករ នឹងកីឡាករ អាចឈានទៅដល់ការជួយអន្តរាគមន៏របស់មិត្តរួមក្រុមដ៏ទៃទៀត ធ្វើអោយទំនាស់នោះកាន់តែ រីករាលដាលធំឡើងៗ។ជួនកាលទំនាស់របស់ភាគីតែ២នាក់ អាចធ្វើអោយក្រុមទាំងមូលមានចលាចល និង បញ្ហាដោយសារតែការជួយឈឺឆ្អាលពីភាគីទាំងសងខាង។ឧទាហរណ៏ដូចជាៈកំពូលខ្សែប្រយុទ្ធកំណត់ត្រាថ្លៃបំផុតក្នុងពិភពលោក Neymar តារាឆ្នើមម្ចាស់ពានរង្វាន់បាល់មាស៥សម័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Messi, និងខ្សែប្រយុទ្ធជួរមុខលំដាប់ពិភពលោកC.Ronaldo ព្រមទាំងខ្សែប្រយុទ្ធចាស់វស្សា Ibrahimovic ក្នុងចំនោមស៊ូភើស្តាទាំងនេះធ្លាប់បានឆ្លងកាត់ជម្លោះ និង វិវាទច្រើនរាប់មិនអស់នៅលើទីលានប្រកួតកន្លងមក ពោលគឺចាប់តាំងពីពួកគេលេងអោយក្រុមបាល់ទាត់អាជីពមិនទាន់មានភាពល្បីល្បាញ និង រហូតបានសាងកេរ្ត៏ឈ្មោះល្បីរន្ទឺក្នុងពិភពបាល់ទាត់។

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.