v9

David De Gea ចែកបាល់(Assist)ចំងាយជាង ៧០ម៉ែត្រអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី

4 months ago​ | ដោយ V-Dara

អ្នកចាំទីដៃស្អិតក្រុមបិសាចក្រហមMan.United កីឡាករDavid De Gea បានទាត់បាល់ Assist(ចែកបាល់)រយៈចំងាយ ៨០yard (ជាង៧០ម៉ែត្រ) ដើម្បីអោយមិត្តរួមក្រុមខ្សែប្រយុទ្ធAspas លេងអោយក្រុម Celta Vigo ស៊ុតបាល់បញ្ចូលទីបានសម្រេចពោលគឺលេងតែ២ប៉ះប៉ុណ្ណោះរវាងអ្នកចាំទី និង ខ្សែប្រយុទ្ធក្នុងជំនួបជ័យជំនះលើក្រុមជើងឯករងWorld Cup ២០១៤អាហ្សង់ទីន។

De Gea អ្នកចាំទីជម្រើសទី១របស់ក្លឹប Man Utd នឹងវិលត្រឡប់មកកាន់អង់គ្លេស វិញនៅព្រឹកថ្ងៃស្អែកនេះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុម Swansea នាថ្ងៃសៅរ៍ចុងសប្តាហ៏នេះ។ ក្រុមរបស់លោក Jose Mourinho មានបំណងបញ្ចប់រដូវកាលនេះក្នុងចំណាត់ថ្នាក់លេខ២ ប៉ុន្តែពួកគេកំពុងផ្តោតអារម្មណ៏សំខាន់នៅលើការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេជាមួយក្រុម Tottenham នៅថ្ងៃទី 21 ខែមេសា ខាងមុខនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.