v9
V9BET

ហូឡង់ផ្តួលព័រទុយហ្គាល់ ៣: 0 ដើម្បីបញ្ចប់ប្រវត្តិមិនដែលចាញ់ ក្នុងជំនួបមិត្តភាពនៅប្រទេសស្វីស

2 years ago​ | ដោយ V-Dr

ការប្រកួតដៅសាច់ដុំរវាងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Euro ២០១៦ មិត្តភាពនៅក្រុង Geneva ប្រទេសស្វីសកាលថ្ងៃចន្ទ ទី២៦ មីនា ព័រទុយហ្គាល់បានរងបរាជ័យក្រោមថ្វី ជើងក្រុមរហស្សនាមបិសាចទឹកក្រូចហូឡង់ ដែលមិនមានកៅអីទៅលេងនៅព្រឹត្តិការណ៏World Cup ២០១៨នៅប្រទេសរុស្សី ដោយលទ្ធផល ៣ទល់នឹង០ ខណៈហូឡង់បានរងបរាជ័យក្នុងជំនួបមិត្តភាពចាញ់អង់គ្លេស ១:0 កាលពីសប្តាហ៏មុនផងដែរ។

ហូឡង់រកបានរហូត៣គ្រាប់នៅតង់ទី១ដោយ ១.អតីតកីឡាករក្រុម Man.United បច្ចុប្បន្នកំពុងលេងអោយក្រុម Lyon ខ្សែបម្រើស្លាប Memphis Depay និង ២.អតីតកីឡាករក្រុមហង្សក្រហម Liverpool Ryan Babel ព្រមទាំងខ្សែការពារតម្លៃខ្លួនថ្លៃបំផុតលើលោក ៣.Virgil van Dijk របស់ Liverpool បាន បង្កើតកំនត់ត្រា ជ័យជំនះជាលើកដំបូងសម្រាប់គ្រូបង្វឹកឈុតធំថ្មីលោក Ronald Koeman ខណៈ ព័រទុយហ្គាល់នៅសល់អ្នកលេងតែ១០នាក់ក្រោយ Joao Cancelo ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៦១តង់ទី២។

ប្រធានក្រុម Portugal វ័យ៣២ឆ្នាំ Ronaldo ខកខានរកគ្រាប់បាល់បញ្ជូលទីនៅ ៩ប្រកួតចុងក្រោយ ត្រូវបានប្តូរចេញនៅនាទីទី៦៨ ជំនួសដោយ Joao Moutinho មកពីក្រុម Monaco ។ Portugal ស្ថិតនៅក្នុងពូលB សម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ ជាមួយក្រុម អេស្បាញ, ម៉ារ៉ុក និង អ៊ីរ៉ង់ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.