v9

មកមើលកំពូលតារាបាល់ទាត់ក្រុមជម្រើសជាតិល្បីៗ លើពិភពលោកសម្រក់ទឹកភ្នែក

4 weeks ago​ | ដោយ V-Dara

ការប្រកួតកីឡាបាល់ទាត់គឺរមែងតែងតែមានក្រុមឈ្នះ និងចាញ់ជារឿងធម្មតា ប៉ុន្តែសម្រាប់កំពូលកីឡាករដ៏ល្បីល្បាញ នៅក្នុងក្រុមនីមួយៗវិញ ពិតជាមិនអាចទប់ចិត្តរំជួលអារម្មណ៏ក្តុកក្តួល បាននោះទេ ខណៈដែលបានបញ្ចេញអស់ពីកំលាំងកាយ និងចិត្តហើយ ប៉ុន្តែបានជួបរឿងបរាជ័យខកចិត្ត និងមិនអាចជួយក្រុមជម្រើសជាតិនិងក្លឹបបាល់ទាត់អាជីពរបស់ខ្លួនទទួលជ័យជំនះក្នុងព្រឹត្តការណ៏សំខាន់ៗ និង ជាប្រវត្តិសាស្រ្តបានដូចជាការប្រកួតដណ្តើមពានរង្វាន់ Copa America,Uefa European Cup,World Cup ។ល។

មានកីឡាករមួយចំនួនទៀត បានសម្រក់ទឹកភ្នែកសោកសង្រេងគួរអោយស្រណោះ នៅពេលដែលពួកគេ បាននិយាយទាំងអួលដើមករ រឺត្រូវចាកចេញពីក្លឹបទៅរកក្លឹបថ្មី មុនការប្រកាស និង សម្រេចចិត្តលាឈប់ពីកាតព្វកិច្ច ជាកីឡាករជម្រើសជាតិ ដើម្បីបើកផ្លូវអោយកីឡាកររួមជាតិជំនាន់ក្រោយមានឪកាសបង្ហាញសមត្ថភាពម្តង។

ខាងក្រោមនេះគឺជាតារាបាល់ទាត់ឆ្នើមកំពូលៗនៅលើលោក មិនថាជាកីឡាករលេងក្នុងទម្រង់អ្នកចាំទី ខ្សែការពារ រឺ ខ្សែបម្រើ ព្រមទាំងខ្សែប្រយុទ្ធគឺបានបង្ហាញមនោសញ្ចេតនា និង អារម្មណ៏ពិតរបស់ខ្លួនចេញមក គួរអោយស្រណោះ៖ មានដូចជា ១.Iker Casillas ,២.Mario Balotteli ៣.Lionel Messi ៤.Cristiano Ronaldo ៥.Marc andrea Ter Stegen ៦.Andrea Pirlo ៧.James Rodriguez ៨.Neymar ៩.Xavi Hernandez ១០.Arda Turan ១១.David Luiz ១២.Ronaldinho។

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77