v9
V9BET

បារាំងបរាជ័យក្រោមថ្វីជើងកូឡុំប៊ី ២:៣ ក្នុងជំនួបមិត្តភាព

1 year ago​ | ដោយ V-Dr

ក្រុមម្ចាស់ផ្ទះបារាំងបានបើកទ្វាកីឡាដ្ឋាន Stade de France សម្រាប់ការប្រកួតកំដៅសាច់ដុំមិត្តភាព ដោយទទួលក្រុមកូឡុំប៊ីមកពីអាមេរិកខាងត្បូង កាលពីថ្ងៃ២៣ មីនា ២០១៨កន្លងទៅនេះ។

ក្រុមរហស្សនាមមាន់គកធ្វើបានយ៉ាងល្អដោយការរកគ្រាប់បាល់ដោយខ្សែប្រយុទ្ធ Chelsea កីឡាករ Olivier Giroud និងខ្សែបម្រើ-ស្លាប Thomas Lemar របស់ក្រុម Monaco ដើម្បីបន្តការដាក់សម្ពាធ និងគ្រប់គ្រងបាល់នៅតង់ទី១។

ប៉ុន្តែក្រុមដែលសម្បូរណ៏ទៅដោយកីឡាករមានបទពិសោធន៏លេងនៅតំបន់អឺរ៉ុបច្រើនមួយនេះ បានព្យាយាមវាយបកយកជ័យជំនះវិញដោយ ខ្សែប្រយុទ្ធក្រុម Sevila កីឡាករ Luis Muriel ខ្សែប្រយុទ្ធក្រុម Monaco កីឡាករ Radamel Falco ព្រមទាំង Juan Fernando Quintero របស់ក្រុម River Plate ស៊ុតបាល់ពិន័យ ១១ម៉ែត្រយកជ័យជំនះលើម្ចាស់ជើងឯករងពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦តែម្តង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.