v9
V9BET

Salah កំពុងតែក្លាយជាគោលដៅរបស់ក្លិប Real, Barcelona និង PSG ក្នុងតម្លៃខ្លួនកប់ពពក

1 year ago​ | ដោយ V-Dr

ក្លិប Liverpool នឹងត្រូវប្រឈមមុខនឹងការប្រជែងទិញក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន ២០០លានផោន (ស្មើនឹង ២៨០,៥លានដុល្លារអាមេរិក) ដើម្បីរក្សាទុកខ្សែប្រយុទ្ធកំពុងតែឡើងទម្រង់លេង Mohamed Salah។ ក្លិប Real Madrid, Barcelona និង Paris Saint-Germain សុទ្ធសឹងចង់បានខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ។

ការជួបរដូវកាលដ៏ល្អឥតខ្ចោះរបស់សម្រាប់ក្លិប Liverpool តាមរយៈការរកគ្រាប់បាល់បញ្ចូលទី ៣៧គ្រាប់ ក្នុងការប្រកួត ៤៣លើកសម្រាប់ក្លិប និងប្រទេសរបស់គេ បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ក្លិបយក្សប្រចាំតំបន់អឺរ៉ុប។ ហេតុនេះ មានន័យថា លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool នឹងត្រូវតែច្រានចោល ការផ្តល់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកទាំងអស់ ដើម្បីរក្សាទុកតារាឆ្នើមរបស់ខ្លួន។ ក្លិបដែលចង់បាន Salah បានឃើញរួចជាស្រេចកាលពី ២ខែមុនថា ក្លិប Liverpool ត្រូវតែលក់កីឡាករដ៏ឆ្នើមរបស់ខ្លួន នៅពេលដែលក្លិប Barca បានផ្តល់តម្លៃខ្លួន ១៤៥លានផោន សម្រាប់ខ្សែបម្រើ Philippe Coutinho។

បច្ចុប្បន្ន បញ្ហានេះអាចនឹងមានលក្ខណៈដូចគ្នាទៅនឹង Salah វ័យ ២៥ឆ្នាំ ដែរ។ ក្លិបយក្សទាំង៣ ប្រចាំតំបន់អឺរ៉ុប ជឿជាក់ថា ក្រុមហ៊ុន Fenway Sports Group ម្ចាស់ក្លិប Liverpool នឹងមិនអាចច្រានចោលនូវសំណើរមួយដែលនឹងមានចំនួនច្រើនជាង១៩៨លានផោន ដែលក្លិប PSG បានចំណាយទិញ Neymar កាលពីរដូវក្តៅមុនឡើយ។ Salah ដែលបានធ្វើឲ្យ Liverpool ចំណាយប្រាក់ត្រឹមតែ ៣៤,៣លានផោនសម្រាប់ការផ្ទេររូបគេពីក្លិប Roma កាលពីរដូវក្តៅមុននោះ ត្រូវបានគេប្រៀបធៀបទៅនឹង Lionel Messi ហើយការរកបានគ្រាប់បាល់ ២៨គ្រាប់ក្នុងក្របខ័ណ្ឌ Premier League របស់គេ មានន័យថា រូបគេបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលីកច្រើនជាងតារាឆ្នើមអន្តរជាតិហ្សង់ទីនចំនួន ៤គ្រាប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.