v9

Carles Puyol ប្រាប់ឈ្មោះកីឡាករ Chelsea មួយរូប ដែលអាចជាតារាគ្រោះ របស់ Barcelona នាការប្រកួត Champion League យប់នេះ

9 months ago​ | ដោយ Jerry Jr

អតីតខ្សែការពារនិងជាប្រធានក្រុម Barcelona កីឡាករ Carlos Puyol ខ្សែប្រយុទ្ធ Alvaro Morata គឺជា ខ្សែប្រយុទ្ធដែលគ្រោះថ្នាក់គ្រប់ពេល ហើយកីឡាករក្រុមBarcelona ត្រូវប្រុងប្រយ័ត្នបំផុត។ ការក្រើន​រំលឹក​របស់អតីតកីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះគឺនៅមុនជំនួបរបស់ក្រុម ម្ចាស់ផ្ទះBarcelona និងត្រូវ​ស្វាគមន៏ក្រុមភ្ញៀវChelsea សម្រាប់ការប្រកួតពានរង្វាន់Champion League វគ្គ១៦ក្រុមចុងក្រោយ ជើងទី​២នារាត្រីនេះ ខណៈការប្រកួតជើងទី១នៅកីឡាដ្ឋាន Stamford Bridge របស់ Chelsea ទទួលលទ្ធផល ស្មើគ្នា ១:១ ស្មើ រកគ្រាប់បាល់បញ្ជូលទីបាន ដោយ កីឡាករ Willian និង Messi ។

Morata ខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិអេស្បាញ បានចាប់ផ្តើមរដូវកាល(២០១៧-២០១៨​យ៉ាងល្អ​ជាមួយ​ក្រុម​Chelsea ក្រោយផ្ទេរពីក្រុមអធិរាជសReal Madrid ប៉ុន្តែសម្រាប់ការចាប់ផ្តើមនៅឆ្នាំថ្មី២០១៨ រូបគេ​បាន​តស៊ូ និង ជំនះឧបសគ្គលើបញ្ហារបួសនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

Morata ទើបតែវិលត្រឡប់ពីការរងរបួសខ្នងប៉ុន្តែបានរកគ្រាប់បាល់បាន ១១ គ្រាប់ក្នុងការប្រកួត​កន្លងមក ក្រោយការចុះហត្ថលេខានាំយក កីឡាករបារាំង Olivier Giroud កាលពីខែមករាដើម្បីបង្កើន​ការ​ប្រកួត​ប្រជែងដ៏ខ្លាំងសម្រាប់រូបគេក្នុងជម្រើស១១នាក់ដំបូងនៅតំបន់ប្រយុទ្ធ។

គ្រូបង្វឹក Antonio Conte បានដាក់ខ្សែប្រយុទ្ធ Eden Hazard អោយលេងតួនាទីរបស់Morata ដែលរូប​គេមិន​ធ្លាប់​លេងកន្លងមកចំនួន ប្រាំបួនប្រកួតមកហើយ។ ប៉ុន្តែ Puyol ដែលធ្លាប់បានជួយBarcealona អោយ​ឈ្នះពានរង្វាន់ Champions League ចំនួនបីដង ជឿជាក់ថា Morata និងនៅតែ​ជាខ្សែ​ប្រយុទ្ធ​ដ៏មុតស្រួច​ដែល​អាច​និងធ្វើការគម្រាម​កំហែង ធ្វើព្យុះធ្វើភ្លៀង ដល់ខ្សែការពារ Gerard Pique និង Samuel Umtiti បានគ្រប់​ពេលវេលា៕

ប្រែសម្រួលដោយ៖ Polin
ប្រភព៖ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.