v9

Jimmy Carragher ត្រូវទូរទស្សន៏កីឡា Sky Sport ព្យួរការងារក្រោយស្តោះទឹកមាត់ដាក់អ្នកគាំទ្រ

9 months ago​ | ដោយ V-Dara

អតីតខ្សែការពារក្រុមហង្សក្រហម Liverpool និងបច្ចុប្បន្នគឺជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport កីឡាករ Jimmy Carragher ត្រូវទូរទស្សន៏កីឡា Skyport ព្យួរការងារបន្ទាប់ពីរកឃើញកំហុសក្នុងខ្សែអាត់វីដែអូ ដែលបង្ហាញពីសកម្មភាពដែលរូបគេបានប្រព្រឹត្តសកម្មភាពអសីលធម៌ជាក់ស្តែងដោយ ស្តោះទឹកមាត់ចេញពីក្នុងរថយន្តដាក់អ្នកគាំទ្រជាកុមារីវ័យ១៤ឆ្នាំ របស់ក្រុម Man.United ក្រោយការប្រកួតដែលក្រុមបិសាចក្រហម Man.United ផ្តួល Liverpool ដោយលទ្ធផល ២:១ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

ក្រោយកើតមានហេតុការនេះ អតីតវីរបុរស និងខ្សែការពារ Liverpool បានសុំទោសចំពោះព្រឹត្តការណ៍ខាងលើ និងបានប្រាប់មូលហេតុខ្លួនស្ដោះទឹកមាត់ព្រោះមិនអាចទប់អារម្មណ៏ខ្លួនឯង ដោយខឹងបុរសជាអ្នកបើកឡានដែលព្យាយាមថត និងនិយាយពាក្យឌឺដងដាក់រូបគេ។

Jaamie Carragher ជាខ្សែការពារល្បីឈ្មោះមួយរូបជំនាន់ Stven Gerrard និង Michael Owen ធ្លាប់បានចំណាយពេលស្ទើរមួយអាជីពរបស់ខ្លួនលេងឲ្យ Liverpool ធ្លាប់ជួយក្លឹបឈ្នះពាន UEFA Champions League, UEFA Cup (Europa League), FA Cup, League Cup និងពានផ្សេងៗទៀតបន្ទាប់ពីការបង្ហាញខ្លួនជាង៥០០ប្រកួតរបស់ខ្លួន៕ ក្រោយចូលនិវត្តន៏ពីកីឡាបាល់ទាត់ Carragher បានចាប់អាជីពជាអ្នកវិភាគកីឡាបាល់ទាត់សម្រាប់កម្មវិធីទូរទស្សន៏ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.