v9

Hamburg បណ្តេញគ្រូបង្វឹកលោក Hollerbach ចេញពីតំណែង

6 months ago​ | ដោយ V-Dara

ក្រុម Hamburg នៅក្របខណ្ឌកំពូលអាឡឺម៉ង់ Bundeslia បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Bernd Holerback ជាផ្លូវការហើយ។ បន្ទាប់ពីការបញ្ចប់តំណែងគ្រូបង្វឹករូបនោះ ក្រុមបានតែងតាំងលោក Christian Titz ដែល ជាគ្រូបង្គោលក្រុមយុវជនក្រោម ២១ឆ្នាំ U23 មកដឹកនាំតួនាទីនេះរហូតដល់ បញ្ចប់រដូវកាល (២០១៧-២០១៨។

Hollerbach បានចូលមកដឹកនាំក្រុមមិនបានពីរខែស្រួលបួលផង គិតចាប់តាំងពីទទួលបានការតែង តាំងពីក្លឹប Hamburg នៅថ្ងៃទី២២ មករា ឆ្នាំ២០១៨ ជំនួសលោក Markus Gisdol។

ទោះបីជាយ៉ាង នេះក្តីក្រោយពីការដឹកនាំប្រកួតស្មើជាមួយ RB Leipzig លោក Hllerback មិនបានដឹកនាំ ក្រុមទទួលបានជោគជ័យនោះទេសម្រាប់ការប្រកួតបន្តមកទៀត ខណៈការប្រកួតចុងក្រោយ ក្រុម Hamburg ត្រូវរងបរាជ័យ ចាញ់ក្រុម Bayern Munich យ៉ាងចាស់ដៃដោយលទ្ធផល ៦:0​ នាកីឡាដ្ឋាន Allianz Arena។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.