v9

FA Cup គឺជាពានតែមួយគត់ដែល Man.United នៅមានក្តីសង្ឃឹម ក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ

3 months ago​ | ដោយ V-Dara

គ្រាប់បាល់ពីរគ្រាប់របស់ Wissiam Ben Yedder របស់ក្រុមភ្ញៀវ Sevilla បានបញ្ចប់ក្តីសង្ឃឹមក្រុម Man.Untied របស់លោក Jose Mourinho សម្រាប់ឈានទៅដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប Champion League ក្នុងរដូវកាល ២០១៧-១៨នេះ ក្រោមថ្វីជើង Sevilla នៅ Old Trafford យប់ថ្ងៃអង្ការទី១៣ ខែមីនា។ Man Utd មានឪកាសបានចូលលេងពានរង្វាន់ដ៏ធំនេះ ក្រោយពីក្លាយជាម្ចាស់ពានរង្វាន់ Europa League នៅរដូវកាលមុនជាមួយ និងពាន ២ផ្សេងទៀត ក្រោយក្រុមបានចំណាយទឹកប្រាក់អស់ ៣៥០លានអឺរ៉ូ ចាប់តាំង ពីលោក Jose Mourinho ចូលដឹកនាំក្រុមដើម្បីទិញកីឡាករមក។

កីឡាទំាងនោះរួមមាន Paul Pogba (១០៥លានអឺរ៉ូ), Henrikh Mkhitaryan (៤២លានអឺរ៉ូ ផ្ទេរទៅ Arsenal ក្នុងលក្ខណ្ឌប្ដូរជាមួយ Sanchez កាលពីខែមករា), Eric Bailly (៣៨លានអឺរ៉ូ), Romelu Lukaku (៨៤.៧លានអឺរ៉ូ), Nemanja Matic (៤៤.៧លានអឺរ៉ូ) និង Victor Lindelof (៣៥លានអឺរ៉ូ) ខណៈ Zlatan Ibrahimovic មកចូលរួមពី PSG ដោយគ្មានតម្លៃខ្លួនគឺជាកីឡាករដែលអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ លោកMourinho នាំមករួមក្រុម ។

ក្នុងរជ្ជកាលទី២នៃការដឹកនាំក្រុម លោក Mourinho បានត្រឹមតែជួយអោយ Man.United ឈានមកដល់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ខណៈការប្រកួតនៅក្របខណ្ឌកំពូល Premier Legue ក្រុមកំពុងស្ថិតនៅគម្លាត ពីក្រុមកំពូលតារាង Manchester City ចំនួន១៦ពិន្ទុ ខណៈដែលការប្រកួតនៅសល់តែ ៨ប្រកួតទៀតប៉ុណ្ណោះ។ រីឯការការពារពានរង្វាន់ Carabao Cup ក្រុម Man.United មិនអាចធ្វើបាននោះទេ គឺធ្លាក់ចេញក្រោមស្នាដៃក្រុម Bristol City គួរអោយភ្ញាក់ផ្អើល។

ដូច្នេះក្តីសង្ឃឹមសម្រាប់រដូវកាលនេះសល់តែពាន FA Cup មួយប៉ុណ្ណោះដែល Man.United នៅមានសង្ឃឹមសម្រាប់វគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវជួបជាមួយក្រុម Brighton & Hove Albion នៅថ្ងៃសៅរ៍ទី១៧ខែមីនាឆ្នាំ២០១៨ខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77