v9

ឪពុក Neymar: កូនរបស់ខ្ញុំមានអនាគតជាមួយក្រុម PSG ហើយ

3 months ago​ | ដោយ V-Dara

មានការលើកឡើងមួយចំនួនសម្រាប់រយៈពេលចុងក្រោយនេះថាៈ កំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតលើពិភពលោក Neymar កំពុងគិតសារជាថ្មីឡើងវិញអំពីអនាគតរបស់ខ្លួនថាគួរបន្តនៅប្រកបអាជីពបាល់ទាត់នៅលី កំពូលប្រទេសបារាំង Ligue ១ រឺយ៉ាងណា? ខណៈដែលមានក្រុមធំៗនៅតំបន់អឺរ៉ុបបានបង្ហាញចំណាប់ អារម្មណ៏ចង់បានខ្សែប្រយុទ្ធរូបនេះទៅរួមក្រុមមានដូចជាៈ Real Madrid, Man.United ជាដើម។

ប៉ុន្តែឪពុករបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលវ័យ ២៦ឆ្នាំរូបនេះបានចេញមកបានអះអាងថា កូនរបស់ខ្លួន Neymar មានក្តីសុខជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសគឺ Paris St Germain និងកំពុងតែមានអនាគតភ្លឺស្វាង។ ថ្លែងប្រាប់សារពត៌មាន បែបនេះគឺកំលុងពេលជួបជាមួយថ្នាក់ដឹកនាំក្រុមក៏ដូចជាកីឡាករមួយចំនួនបានទៅសួរសុខទុក្ខស្ថានភាពជម្ងឺ របស់ Neymar ដល់ទីកន្លែងសម្រាកព្យាបាលរបួសតែម្តង។

Neymar បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសកំណើប្រេស៊ីលដើម្បីព្យាបាលរបួសកជើង និងប្រអប់ជើងខណៈដែលប្រធានក្លឹបនិងជាមហាសេដ្ឋីជនជាតិកាតារបស់ PSG គឺលោក Nasser Al Khelaifi បានធ្វើដំណើរទៅសួរសុខទុក្ខនិងជួបជាមួយគ្រួសាររបស់ Neymar នៅទីនោះកាលពីថ្ងៃអង្គារទី១៣ខែមីនាឆ្នាំ២០១៨។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77