v9

បឹងកេត សុំត្រឹមស្មើ ក្រុមម្ចាស់ផ្ទះ Home United សម្រាប់ជំនួបលើកទី២ នៅល្ងាចនេះ

9 months ago​ | ដោយ V-Dara

ក្រុមបឹងកេតរបស់កម្ពុជា ហាក់មានការបារម្ភច្រើន សម្រាប់ការធ្វើដំណើរទៅជួបក្រុម Home United របស់សិង្ហបុរី សម្រាប់ការជួបគ្នាជាលើកទី២ ក្នុងវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នៅកីឡដ្ឋាន Jalan Basar នាល្ងាចម៉ោង ៦:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធនេះ។

បើទោះបីជា បឹងកេត ធ្លាប់បានយកឈ្នះក្រុម Home United ៣-២ សម្រាប់ការប្រកួត នៅលើទឹកដីខ្លួន គឺពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី៦ ខែមីនា កន្លងមកនេះ ប៉ុន្តែសម្រាប់ការធ្វើដំណើរទៅជួបក្រុម Home United ដោយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV លោកនេះ គ្រូបង្វឹកក្រុមបឹងកេត បានបង្ហាញពីការបារម្ភមួយចំនួន ដែលលើកមិនហ៊ានរំពឹងដល់ឈ្នះនោះទេ គឺសុំត្រឹមស្មើ ក៏សប្បាយចិត្ត នឹងទទួលយកដែរ។

លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់តាមហ្វេសប៊ុក ពីប្រទេសសិង្ហបុរី មកថា៖ «យើងដឹងហើយថា កម្មវិធីប្រកួតរបស់ AFC និងលីកកំពូលកម្ពុជា ជាន់គ្នា គឺ បឹងកេត ត្រូវលេង៣ប្រកួត ក្នុង១សប្តាហ៍ អ៊ីចឹង ការជួប Home United លើកនេះកីឡាករមានការនឿយហត់ច្រើន ហើយការធ្វើដំណើរមកសិង្ហបុរី និងការប្រែប្រួលលើអាកាសធាតុ ការហូបអាហារ និងការស្នាក់នៅទីនេះ ក៏ជាបញ្ហាដែរ»។

លោកបានបន្ថែមថា៖ «យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ចំពោះការប្រកួតលើកនេះ ហើយលទ្ធផលយ៉ាងណានោះ គឺយើងនឹងបានដឹង នៅពេលការប្រកួតបានបញ្ចប់ ប៉ុន្តែសម្រាប់ខ្ញុំ គឺសុំបានត្រឹមស្មើ ក៏ខ្ញុំសប្បាយចិត្ត នឹងទទួលយកដែរ ព្រោះការប្រកួតនៅទឹកដី Home United វាមិនមែនជារឿងស្រួលទេ ហើយម្យ៉ាងទៀត ខ្សែប្រយុទ្ធបរទេសម្នាក់របស់ Home United ដែលបានអវត្តមាន កាលប្រកួតជើងទី១ ដោយជាប់ពិន័យកាតក្រហមនោះ អាចចូលលេងវិញបានហើយ ដែលធ្វើឲ្យ Home United លើកនេះមានកីឡាករបរទេស២នាក់»។

ក្រុមបឹងកេត របស់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃចន្ទ ហើយតាមរយៈការប្រកួត៣លើកកន្លងមកនេះ បឹងកេត ឈ្នះ១ និងចាញ់២ប្រកួត មាន៣ពិន្ទុស្មើជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលនឹងត្រូវស្វាគមន៍ក្រុមឈរនៅពូលតារាងប្រចាំពូលF មាន៧ពិន្ទុ Ceres-Negros របស់ហ្វីលីពីន នៅល្ងាចថ្ងៃពុធ នេះដែរ ខណៈក្រុម Home United កំពុងឈរនៅលេខរៀងទី២ ដោយមាន៤ពិន្ទុ៕

កែសម្រួលដោយ៖ Cambosport

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.