v9

អាណាចក្រ​បៃតង គ្រងជើងឯក​ Tiger Street Football Festival 2018 ទូទាំងប្រទេស

9 months ago​ | ដោយ Jerry Jr

ភ្នំពេញ៖ ក្រុម​​អាណាចក្រ​បៃតង​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​​ដ៏​ធំ​ប្រចាំ​កម្ពុជា​ Tiger Street Football Festival 2018 ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ (A)​ ដោយលទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្រោយលទ្ធផល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឃើញ​ថា​ 3G FC បាន​ចាញ់​ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​ ០-១ ខណៈក្រុម​យុវជន​ទួល​តា​ឯក​ មក​ពី​ខេត្ត​បាត់ដំបង​បាន​​ចាញ់​ក្រុម​ អាណាចក្រ​បៃតង ដោយ​លទ្ធផល ២-៣។ ​

ទី​បំផុត ក្រុម 3G FC ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​យក​ឈ្នះក្រុម​លេខ​៤ យុវជន​ទួល​តាឯកដោយ​លទ្ធផល​ចាស់​ដៃ ៤-០។ ក្រុម​ខ្លាំង​ប្រចាំ​រាជ​ធានី​ភ្នំពេញ អាណាចក្របៃតង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ បន្ទាប់​ពី​យក​ឈ្នះ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​តឹង​តែង​ ២-១។

ចំពោះ​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​ ក្រុម​លេខ​១៖ អាណាចក្រ​បៃតង ទទួល​បានពាន​១ មេដាយ​មាស និង​រង្វាន់ ១៥ ០០០​ ដុល្លារ​អាមេរិក, ក្រុម​លេខ​២៖ ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុ (A) ទទួល​មេដាយ​ប្រាក់ និង​រង្វាន់ ​៥ ០០០ ​ដុល្លារ​អាមេរិក។ ក្រុម​លេខ​៣៖ 3G FC ទទួលមេដាយ​សំរឹទ្ធ និង​រង្វាន់​ ២ ៥០០ ​ដុល្លារ​អាមេរិក។ ក្រុម​លេខ​៤៖ យុវជន​ទួល​តាឯក ទទួល​បានរង្វាន់ ១ ០០០ ​ដុល្លារ​អាមេរិក។

ពិធីប្រគល់រង្វានបានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងអតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក Ryan Giggs ជាទូតសុឆន្ទៈប្រចាំម៉ាកសញ្ញា​ស្រាបៀរថៃហ្គ័រ និង​តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ព្រម​ទាំង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករផងដែរ។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!!

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.