v9

Real Madrid ចង់បានខ្សែប្រយុទ្ធ Mohamed Salah មកជំនួស Gareth Bale

2 months ago​ | ដោយ V-Dara

Mohamed Salah គឺជាកីឡាករមួយរូបក្នុងចំនោមខ្សែប្រយទ្ធឆ្នើមផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ជីក្លឹបអធិរាជស Real Madrid ចង់បានបំផុតគោលបំណងយកមកជំនួសកីឡាករ Gareth Bale យោងតាមការចុះផ្សាយរបស់បណ្តាញពត៍មាននៅប្រទេសអេស្បាញ។

ខ្សែប្រយុទ្ធដែលបានសាងគុណសម្បត្តិជួយក្រុម ជម្រើសជាតិអេហ្សីបមានកៅអីទៅលេងនៅ World Cup ២០១៨ វ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អបំផុតក្រោយផ្ទេរពីក្រុម Roma មកលេងនៅហង្សក្រហម Liverpool កាលពីដើមរដូវកាល ២០១៧-២០១៨ នេះស្របពេលទម្រង់លេងរបស់ Salah គឺត្រូវនិងការចង់បានរបស់ក្រុម Real Madrid ដើម្បីកែប្រែ និងពង្រឹងទម្រង់លេងរបស់ក្រុមអោយល្អប្រសើរជាមុនមួយកំរិតទៀត។

ទោះបីជាបង្ហាញការចាប់អារម្មណ៍ចង់បាន Salah ក្តីយោង: El Confidencial បានបញ្ជាក់ថាក្រុម Liverpool ចង់បានតម្លៃខ្លួនកីឡាករឆ្នើមល្បឿនលឿនរូបនេះនៅទឹកប្រាក់ ១៦៦លានផោនឯណោះ ពោលគឺច្រើនជាងតម្លៃខ្លួន Phillipe Coutinho ដែលបានលក់ទៅក្រុម Barcelona ហើយវាជាតម្លៃដូចដែលក្រុម PSG ព្រមព្រៀងទិញ Kilyan Mbappe ពីក្រុម Monaco ដូចកាលពីដើមរដូវកាលដូច្នេះដែរ។

Bale និង Benzema គឺជាកីឡាករពីររូបដែលនិងត្រៀមចាកចេញពីក្រុម ខណៈអ្នកចាត់ការទៅលោក Zinidine Zidane កំពុងសម្លឹងមើលខ្សែបម្រើនាំលេង Eden Hazard របស់ក្រុម Chelsea និង ខ្សែប្រយុទ្ធ Robery Lewandowski របស់ Bayern Munich ព្រមទាំងកីឡាករ៣រូបផ្សេងទៀតគឺ Neymar, Harry Kane និង Mauro Icardi មកកសាងក្រុមឡើងវិញនៅរដូវក្តៅខាងមុខ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77