v9

វីរបុរសបាល់ទាត់ RYAN GIGGS រីករាយដំណើរ ទស្សនកិច្ចនៅរោងចក្រថៃហ្គ័រ

2 months ago​ | ដោយ Jerry Jr

ភ្នំពេញ៖ កាលពីថ្ងៃទី 11  ខែមីនា លោក Roland Bala អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជាបានស្វាគមន៍វីរបុរសបាល់ទាត់អន្តរជាតិលោក Ryan Giggs ក្នុងដំណើរទស្សនកិច្ចពិសេសនៅរោងចក្រផលិតស្រាបៀរថៃហ្គ័រ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ លោក Roland Bala  បានសម្តែងនូវអំណរគុណចំពោះលោក Ryan Giggs ដែលបានសម្រេចចិត្តធ្វើជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ដោយថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Ryan Giggs ដែលជាកំពូលតារាដ៏អស្ចារ្យបំផុតរបស់ក្លិប Manchester United មកកាន់រោងចក្រផលិតស្រាបៀររបស់យើងខ្ញុំដើម្បីជួប និងស្វាគមន៍បុគ្គលិក និងភ្ញៀវពិសេសរបស់យើង។ តាងនាមឱ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ខ្ញុំសូមអរគុណដល់លោក Ryan Giggs ដែលបានមកកម្ពុជាដើម្បីគាំទ្រដល់ Tiger Street Football Festival 2018   ក្នុងរដូវកាលទីប្រាំមួយនេះ និងលើកទឹកចិត្តដល់កីឡាករបាល់ទាត់ និងអ្នកគាំទ្រក្នុងប្រទេសនេះ”។

ក្នុងឱកាសនោះកំពូលតារាបាល់ទាត់រូបនេះបានមានប្រសាសន៍សរសើរ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់វិស័យកីឡានៅជុំវិញពិភពលោក ដែលបង្ហាញថា គំនិតផ្តួចផ្តើមវិជ្ជមានក្នុងការរៀបចំកម្មវិធី Tiger Street Football Festival គឺជាវេទិកាដ៏ល្អប្រសើរមួយសម្រាប់អភិវឌ្ឍអ្នកទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីការណែនាំ និងការជួបស្វាគមន៍ជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកប្រតិបត្តិ និងភ្ញៀវពិសេស លោក Ryan Giggs ត្រូវបាននាំទៅទស្សនារោងចក្រផលិតស្រាបៀរ ដែលជាកន្លែងលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការពង្រីកខ្សែចង្វាក់ផលិតកម្ម និងបច្ចេកវិជ្ជាទំនើបក្នុងការផលិតស្រាបៀរ។

បន្ទាប់មកមានវគ្គបង្វឹកពិសេសជាមួយបុគ្គលិក និងភ្ញៀវនៅរោងចក្រ ដែលលោក Ryan Giggs បានចែករំលែកដំបូន្មាន និងតិចនិចល្អៗផ្អែកលើបទពិសោធន៍របស់លោក ដែលជាកីឡាករទទួលបានពានរង្វាន់ច្រើនជាងគេបំផុតមិនដែលធ្លាប់មាននៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League

បន្ទាប់ពីកម្មវិធីចុះហត្ថលេខា និងរូបថតជាមួយនឹងថ្នាក់គ្រប់គ្រង បុគ្គលិកនិងភ្ញៀវពិសេសលោក Ryan Giggs បានលើកទឹកចិត្តអ្នករាល់គ្នាឱ្យចូលរួមជាមួយលោកនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹងប្រព្រឹត្តធ្វើឡើងនៅពេលរសៀលនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ។

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

         សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77