v9

អាណាចក្របៃតង នឹងត្រូវស្វារគមន៍ក្រុម បងឆើត នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

4 months ago​ | ដោយ V-Dara

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 កាលពីរាត្រីថ្ងៃអាទិត្យម្សិលម្ង៉ៃនេះ ក្រុម អាណាចក្របៃតង និងក្រុម បងឆើត បានដឹកដៃគ្នាបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។

នៅក្នុងការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីម្សិលម្ង៉ៃនេះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះពិតជាជក់ចិត្តមែនទែន ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ក្រោយពេលបញ្ចប់ការប្រកួតក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម អាណាចក្របៃតង និងក្រុម បងឆើត។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលម្ង៉ៃរបស់គូរទាំងពីរនេះគឺ៖
ក្រុម អាណាចក្របៃតង យកឈ្នះក្រុម Premium FT ដោយលទ្ធផល 5-0
ក្រុម បងឆើត យកឈ្នះក្រុម Down Town Sport Plus ដោយការសុតបាល់ Penalty កាត់សេចក្ដី 1-1 (6-5)។

ក្រុម អាណាចក្របៃតង និងក្រុម បងឆើត នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.