v9

កីឡាករលេខ ៧ Koki Okamoto រកបានគ្រាប់ចុងម៉ោង ជួយអោយក្រុម បងឆើត មានឱកាសបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួត Ganzberg Cup រដូវកាលទី 3

8 months ago​ | ដោយ V-Dara

នៅក្នុងការប្រកួតគូរទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 រវាងក្រុម Down Town Sport Plus ជាមួយនឹងក្រុម បងឆើត នេះពិតជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ពោលគឺល្អមើលដូចគូរទី 1 អញ្ចឹង ប៉ុន្ដែក្នុងចំណោមក្រុមទាំងពីរនេះមានមួយក្រុមត្រូវបន្ដដំណើរទៅវគ្គ 24 ក្រុមចុងក្រោយជាមួយនឹងក្រុមហ៊ុន Ganzberg Beer។ ការប្រកួតរបស់ក្រុមខ្លាំងទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម បងឆើត យកឈ្នះក្រុម Down Town Sport Plus ដោយបាល់ Penalty កាត់សេចក្ដី 1-1 (6-5)។

នៅក្នុងការសង្កេតឃើញរបស់ក្រុម Down Town Sport Plus ក្នុងតង់ទី 1 និងទី 2 ក្រុម Down Town Sport Plus ត្រូវបានក្រុម បងឆើត ដាក់សម្ពាធខ្លាំងមែនទែន ដោយក្រុម Down Town Sport Plus មានការសម្រុកមកលើក្រុម បងឆើត ដែរប៉ុន្ដែហាក់ដូចជាមិនសូវច្រើនដូចក្រុម បងឆើត​ ទេ។ ចំពោះចង្វាក់លេងរបស់ក្រុម Down Town Sport Plus ពិតជាមានការលេងស៊ីចង្វាក់គ្នាមែន ទោះបីជា Down Town Sport Plus បានលេងយុទ្ធសាស្រ្ដទប់ច្រើនជាងប្រយុទ្ធក៏ដោយ។ ការសុតនិងបញ្ជូនបាល់របស់ក្រុម Down Town Sport Plus ក៏ល្អដែរ ថែមទាំងសុតបញ្ចូលទីក្រុម បងឆើត បានមួយគ្រប់ផងដែរ។

ចំពោះក្រុម បងឆើត វិញគឺជាក្រុមចំណាត់ថ្នាក់លេខ 3 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2។ ហើយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះវិញ ក្រុម បងឆើត គឺពិតជាលេចធ្លោមែនទែន មានអ្នកគាំទ្រក្រុម បងឆើត ជាច្រើនស្រែកលើកទឹកចិត្តពេញទីលានតែម្ដង។ ទំរង់លេងរបស់ក្រុម បងឆើត គឺពិតជាល្អទាំងការសម្រុក និងវាយបកលឿនៗមកលើគូរប្រកួត។ នៅក្នុងតង់ទី 1 ត្បិតក្រុម បងឆើត បានរបូតគ្រាប់បាល់មួយគ្រាប់មែន ប៉ុន្ដែចូលដល់តង់ទី 2 ជិតបញ្ចប់តង់ទៅហើយក្រុម បងឆើត វាយបកលឿនដោយប្រើយុទ្ធសាស្រ្ដ Power Player សុតបញ្ចូលទីតាមស្មើក្រុម Down Town Sport Plus វិញ។

បញ្ចប់ការប្រកួតក្រុម Down Town Sport Plus ស្មើជាមួយនឹងក្រុម បងឆើត។ ចូលដល់វគ្គ Penalty កាត់សេចក្ដីវិញ។ គ្រប់ទាំងពីរបានសុត Penalty ចូលក្រុមទាំងសងខាងដល់ទៅ 5 គ្រាប់ឯណោះ ប៉ុន្ដែចូលដល់គ្រាប់ Penalty ទី 6 ក្រុម Down Town Sport Plus បានសុតបាល់ចំអ្នកចាំទីធ្វើអោយក្រុម បងឆើត សុតបញ្ចូលទីគ្រាប់ចុងក្រោយយកឈ្នះក្រុម Down Town Sport Plus តែម្ដង។ ក្រុម បងឆើត នឹងបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។

ក្រុម Down Town Sport Plus សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ គឹម សុខយុទ្ធ សុតបញ្ចូលទីបាន 1 គ្រាប់

ក្រុម បងឆើត សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ Koki Okamoto សុតបញ្ចូលទីបាន 1 គ្រាប់។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA

– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.