v9

លោក Jose Mourinho: ខ្ញុំមិនប្រាកដថា Pogba អាចចូលលេងនៅយប់នេះបានរឺអត់ទេ?

9 months ago​ | ដោយ V-Dara

អ្នកចាត់ការទូទៅក្រុម Man.United លោក Jose Mourinho នៅមិនទាន់ប្រាកដថាខ្សែបម្រើកំនត់ត្រាថ្លៃបំផុតរបស់ក្រុម Paul Pogba នឹងចូលមកបង្ហាញខ្លួននៅយប់ថ្ងៃអង្គារនេះសម្រាប់ការប្រកួតជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ នៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ទទួលក្រុមភ្ញៀវមកពីអេស្បាញគឺក្រុម Sevilla បានរឺអត់ទេ ស្របពេលការប្រកួតជើងទី១ ក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ០:០។

ខ្សែបម្រើក្រុមជម្រើសជាតិបារាំងវ័យ ២៤ឆ្នាំរូបនេះ​ បានខកខានមិនបានចូលលេងអោយក្រុម Manchester United ពេលជំនួបជ័យជំនះ Liverpool ២ទល់នឹង១ កាលពីថ្ងៃសៅរ៍ នៅកីឡាដ្ឋាន Old Trafford ក្រោយរងរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Mourinho បានប្រាប់ថាៈ ខ្ញុំមិនទាន់ប្រាកដថា គាត់នឹងអាចជួយក្រុមបានក្នុងជំនួបដ៏សំខាន់នៅយប់នេះបានរឺទេ?

ក្រុម Man.City និង Liverpool មានឪកាសបានទៅវគ្គបន្ទាប់ ៨ក្រុមចុងក្រោយរួចទៅហើយ ខណៈ Man.United ត្រូវមានភារកិច្ចជួបប្រកួតជាមួយក្រុម Brighton នៅវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup បន្តទៀត ខណៈអ្នកចាត់ការដែលមានរហ្សនាម Special One រូបនេះផ្តោតជាសំខាន់លើការប្រកួតទាំងពីរនេះបំផុត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.