v9

Vincent Kompany បង្ហើបប្រាប់ពាក្យសម្តីលោក Pep Guardiola ប្រាប់កំលុងពេលប្រកួតជាមួយ Stoke City

9 months ago​ | ដោយ V-Dara

ខ្សែការពារ Vincent Kompany របស់ក្រុម Man.City បានបង្ហើបប្រាប់ពីការផ្តល់គំនិតរបស់ គ្រូបង្វឹកលោក Pep Guardiola កំលុងពេលប្រកួតផ្តួលក្រុម Stoke City កាលពីយប់ថ្ងៃច័ន្ទនា កីឡាដ្ឋាន Bet365 Stadium ក្នុងនាមជាភ្ញៀវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនាសប្តាហ៏ទី៣០។ ប្រធានក្លឹបមេឃខៀវសញ្ជាតិបែលហ្សិករូបនេះ បានប្រាប់ Sky Sport ថាៈ លោក Guardiola ប្រាប់ខ្ញុំកំលុងពេលប្រកួតនាតង់ទី១ អោយប្រុងប្រយ័ត្នបំផុតជាមួយខ្សែប្រយុទ្ធកំពស់ខ្ពស់គឺ Peter Crouch គាត់គឺជាកីឡាករដែលមានបទពិសោធន៏ច្រើនបំផុតនៅក្របខណ្ឌកំពូលអង់គ្លេសនេះ ហើយខ្ញុំក៏បានក្រើនរំលឹកដល់មិត្តរួមក្រុមផ្សេងទៀតផងដែរ។

Peter Crouch អតីតខ្សែប្រយុទ្ធ Liverpool, Tottenham, Portsmouth, និងក្រុមជម្រើសជាតិអង់គ្លេស គឺជាកីឡាករទី២ ដែលបានប្តូរចូលក្នុងការប្រកួតនោះ មិនមានឪកាសរកគ្រាប់បាល់បញ្ជូលទីនោះទេ ខណៈក្រុមភ្ញៀវមានឪកាសស៊ុតបាល់បញ្ចូលទី ២គ្រាប់តែម្នាក់ឯង នៅនាទីទី១០ និង ៥០ ដោយខ្សែបម្រើអេស្បាញ David Silva ដើម្បីយកជ័យជំនះលើកទី២៦​ នៅក្របខណ្ឌកំពូល Premier League។

ក្រុម Man.City ស្ថិតយ៉ាងប្រកៀកក្នុងការលើកពាន Premier League ជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយផ្តួលក្រុម Stoke City ខណៈក្រុមកំពុងមានជំនឿចិត្តត្រៀមប្រកួត ជាមួយក្រុមចំណាត់ថ្នាក់លេខ២ ដែលស្ទើរតែអស់ឪកាសប្រជែងតំណែងជើងឯកគឺ Man.United នៅក្នុងខែនេះ ខណៈគម្លាតរវាងក្រុមទាំងពីរគឺ ១៦ពិន្ទុឯណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.