v9

Messi បង្ហោះរូបភាពរីករាយជាមួយក្រុមគ្រួសារក្រោយក្លាយជាឪពុកកូនប្រុសទី៣

3 months ago​ | ដោយ V-Dara

កីឡាករ Lionel Messi បានក្លាយជាឪពុកកុមារ ៣រូប កាលពីរាត្រីថ្ងៃសុក្រ ស្របពេលដែលកំពូលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានខកខានមិនបានចូលរួមការប្រកួតអោយក្រុម Barcelona ផ្តួលក្រុម Malaga កាលពីថ្ងៃសៅរិ៍នោះទេ។

នាង Antonella ជាភរិយាសញ្ជាតិអាហ្សង់ទីនបានផ្តល់កំណើតកូនទីបីនៅក្នុងគ្រួសារ ខណៈពួកគេទាំងពី Messi និង Antonela បច្ចុប្បន្នមានកូនប្រុសបីនាក់គឺ Thiago អាយុ ៥ឆ្នាំ និង Mateo អាយុ ២ឆ្នាំ ព្រមជាមួយទារកទើបនឹងកើតឈ្មោះ Ciro។ នាង Antonella បានផ្តល់កំណើតទារក Ciro នៅទីក្រុងបាសេឡូណាននមន្ទីរពេទ្យ USP Dexeus ជាកន្លែងដែលនាងផ្តល់កំណើតឱ្យកូនពីរនាក់ដំបូងផងដែរ។

អ្នកទីមួយដែលផ្តល់ព័ត៌មានគឺប្អូនថ្លៃស្រីរបស់ Messi នាង Carla Rocuzzo នឹងក្នុងនាមប្រិយមិត្តគាំទ្រ Messi បានសរសេរថាលើបណ្តាញទំនាក់ទំនងសង្គមថាៈ “សប្បាយចិត្តណាស់សម្រាប់សមាជិកថ្មីទី៣នេះ” ។ ក្នុងនាមជាឪពុកដែលបានផ្តល់កំនើតដល់កូនប្រុសទី៣នេះ ម្ចាស់ពានរង្វាន់បាល់មាស៣សម័យ Messi ក៏បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា៖ “សូមអរគុណ Ciro សូមអរគុណដល់ព្រះជាម្ចាស់នៅអ្វីគ្រប់យ៉ាងដែលបានប្រទានដល់ម្តាយនិងទារកអោយមានសុខភាពយ៉ាងល្អយើងពិតជាសប្បាយរីករាយខ្លាំងណាស់“។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77