v9

ក្លឹប Fiorentina និង Cagliari សម្រេចទុកអាវលេខ១៣ អោយនៅទំនេរ ដើម្បី រំលឹកដល់វីរភាពកីឡាករ Davide Astori

10 months ago​ | ដោយ V-Dara

ក្លឹប Fiorentina និង Cagliari នឹងទុកអោយអាវលេខ១៣ របស់ ក្រុម អោយនៅទំនេរ គោលបំណងរំលឹកដល់វិញ្ញាណក្ខណ្ឌរបស់ប្រធានក្រុម និងជាខ្សែការពារ Davide Astori ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ កីឡាករសញ្ជាតិអ៊ីតាលីវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានប្រទះឃើញបានដេកស្លាប់ក្នុងបន្ទប់នៅសណ្ឋាគារក្នុងទីក្រុង Udinese កាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងមុនការប្រកួតរវាង Fiorentina និង Udinese នៅលីគកំពូលអ៊ីតាលី SerieA។

គួរបញ្ជាក់ផងដែរថា ការប្រកួតទាំងអស់ដែលត្រូវធ្វើឡើងនៅថ្ងៃអាទិត្យត្រូវបានលើកពេល ហើយកីឡាករបាល់ទាត់ទូទាំងពិភពលោកបានសំដែងនៅសម៉ានចិត្ត និងផ្ញើសាររំលែកទុក្ខទៅដល់ Astori និងក្រុមគ្រួសារ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្លឹប Fiorentina និង Cagliari បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថាៈ “ក្លឹបទាំងពីរបានសម្រេចចិត្តព្រមគ្នា នឹងរក្សាទុកអាវលេខ១៣នេះ អោយនៅទំនេរជារៀងរហូត ដើម្បីជាការរំលឹកគុណអតីតកីឡាករ Astori ដែលបានចែកឋានទៅហើយនោះ“។

Astori ធ្លាប់លេងអោយក្រុម Cagliari ចន្លោះឆ្នាំ ២០០៨ ដល់ ២០១៤ និងបានផ្ទេរមកចូលរួមជាមួយក្រុម Fiorentina នៅឆ្នាំ២០១៥ រហូតដល់ពេលទទួលមរណៈភាព។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.