v9

អីយ៉ាស់! ៥បទ របស់លោក ខេមរៈ សេរីមន្ត បានអង្រួនដួងចិត្តបងប្អូន នៅទីក្រុងតាខ្មៅ ឡើងសប្បាយ

9 months ago​ | ដោយ Jerry Jr

កណ្តាល៖ រំលឹកពីការប្រគំតន្រី្តដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បន្ទាប់ពីការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយការប្រគំតន្ត្រីនេះមានវត្តមានរបស់តារាចំរៀងល្បីៗដូចជា៖ កញ្ញា ចំរើន សុភ័ក្រ, លោក ថែ ថៃ, កញ្ញា ផន ស្រីខូច, កញ្ញា ពេជ្រ សោភា, និងលោក ខេមរៈសេរីមន្ត។

វត្តមានរបស់ Super Star ប្រចាំផលិតកម្មហង្សមាសទាំង៥រូបនៅលើឆាកបែបកុងធើន័រ បានធ្វើឲ្យបងប្អូនដែលរស់នៅខេត្តកណ្តាល មកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពេញបរិវេណសួនច្បារច្រមុះជ្រូកមានទន្លេរក្រុងតាខ្មៅ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលមកទស្សនាផ្ទាល់ទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបន្តើរ និងទស្សនាបន្តើរនៃការប្រគំតន្ត្រី Tiger Street Football Festival 2018។

អ្វីដែលធ្វើឲ្យសម្លេងហូកញ្ជ្រៀវរបស់អ្នកគាំទ្របន្លឺឡើងកាន់តែខ្លាំងនោះគឺ វត្តមានរបស់លោក ខេមរៈ សេរីមន្ត ដែលជាតារាចម្រៀងកំពុងមានប្រជាប្រិយភាព។ លោកបានលើកយកចម្រៀងចំនួន៥បទ ដែល ២បទជាចម្រៀងបែបមនោសច្ចេតនា និង ៣បទ បែបញ៉ាក់កន្ត្រាក់អារម្មណ៍ ហើយចម្រៀងទាំងនោះទៀតសោធ សុទ្ធសឹងជាបទចម្រៀងដែលកំពុទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន ដូចជាបទ៖ មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូតទេ, ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ, និងបទ ក្បាច់ពស់ ជាដើម។

សូមជម្រាប់ថា បន្ទាប់ពីមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល Tiger Street Football Festival 2018 នឹងឆ្ពោះទៅមណ្ឌលចុងក្រោយគឺ មណ្ឌលភ្នំពេញ នៅថ្ងៃទី ០៩ ទី១០ និងទី១១ ខែមិនា ធ្វើនៅបរិវេណមុខសាលមហោស្រព កោះពេជ្រ។

ដូចច្នេះចង់ដឹងថាព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ មានអ្វីរឹតតែអស្ចារ្យនោះសូមតាមដានទាំងអស់គ្នា៕

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018
​ សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.